បិទរោងចក្រចំនួន២ នៅស្រុកកំពង់ត្រឡាច បន្ទាប់ពីរកឃើញកម្មករមានវិជ្ជមានកូវីដ១៩ ចំនួន៨៦នាក់

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៣ ខែ​ ឧសភានេះបានសម្រេច បិទរោងចក្រចំនួន២ នៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង បន្ទាប់ពីរកឃើញកម្មករមានវិជ្ជមានកូវីដ១៩ ចំនួន៨៦នាក់ បន្ថែមទៀតរួចមក។

គួរបញ្ជាក់ថារោងចក្រចំនួន២ដែលត្រូវបានរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងប្រកាសបិទ បន្ទាប់ពីមានផ្ទុះជំងឺកូវីដ១៩នេះគឺមានឈ្មោះ ហឹរ៉ាយហ្សិន អៅដរ និង រោងចក្រ តឹកហ្វុក ដែលមានទីតាំង នៅភូមិផ្សារត្រាច និងភូមិលង្វែក  ឃុំលង្វែក ស្រុកកំពង់ត្រឡាច ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ក្នុងចំណោមកម្មករបុកលិគសរុបទាំងចំនួន ៨៦ នាក់ ដែលរកឃើញនៅថ្ងៃទី ២៣ខែឧសភានេះ គឺភាគច្រើន ធ្វើការនៅរោងចក្រ  ហឹរ៉ាយហ្សិន អៅដរ  និងមានតែ២នាក់ប៉ុណ្ណោះ ដែលធ្វើការនៅរោងចក្រ តឹកហ្វុក  ដែលមានវិជ្ជមានកូវីដ១៩។

ប្រភពដដែលនេះបញ្ជាក់ដែរថាអ្នកវិជ្ជមានកូវីតទាំង ៨៦នាក់ខាងលើនេះ បានត្រូវគេយកទៅដាក់ឲ្យព្យាបាលនៅ មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងសម្រាកព្យាបាលនៅអាគាររោងចក្រ  ហឹរ៉ាយហ្សិន អៅដរផ្ទាល់តែម្តង។

 ជាមួយគ្នានេះដែរ រដ្ឋបាលសាលាខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រាស្រ័យទាក់ទង ដោយផ្ទាល់និង ប្រយោល ជាមួយអ្នកមានវិជ្ជមានកូវីត១៩ ទាំងអស់នេះក្នុងរយៈពេល ១៤ ថ្ងៃ ត្រូវប្រញាប់ទៅយកសំណាកជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចនិងមណ្ឌលសុខភាពដែលនៅជិត បំផុត  ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ដល់ក្រុមគ្រួសារនិងសហគមន៍។               

គួរបញ្ជាក់ថា រោងចក្រ ហឹរ៉ាយហ្សិន អៅដរ  មានកម្មករបុគ្គលិក ចំនួន៨៥០០នាក់ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបិទទ្វារ កាលពីថ្ងៃទី ២២ ខែឧសភា បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ រួចមក៕  សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner