លោក សំ កុសល ប្រកបរបរចិញ្ចឹមសត្វឃ្មុំ ផ្ញើរវាសនាលើផ្កាព្រៃ
ក្រៅពីមុខរបរធ្វើចំការ គេសង្កេតឃើញ កសិករមួយចំនួន បានកំពុងផ្ញើវាសនាផ្កាព្រៃគីអាជីពចិញ្ចឹមសត្វឃ្មុំ។ កសិករបានរៀបចំតាមបច្ចេកទេស គាបសំបុកឃ្មុំធម្មជាតិយកទឹកសម្រាប់លក់ទៅឱ្យអតិថិជនធ្វើម្ហូបអាហារ ឬធ្វើជាឱសថខ្មែរបុរាណជាដើម ដើម្បីរកចំណូលក្នុងជីវភាពរស់នៅបន្ថែម។ លោក សំ កុសល អាយុ៤៥ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ថា ៖ គាត់បានរៀនបច្ចេកទេសចិញ្ចឹមសត្វឃ្មុំ ពីជនជាតិកូរ៉េ ដែលមកបង្រៀ ននៅខេត្តប៉ៃលិន កាលពីប៉ុន្មានឆ្នាំមុន។ លោកបានស្គាល់ពីរបៀបដែលអាចទាក់ទាញសត្វឃ្មុំមករស់នៅតាមសំបុកសិប្បនិម្មិត និងទិញពូជឃ្មុំយកមកដាក់ចិញ្ចឹមសាកល្បងជាង១០សំបុក ។
លុះក្រោយមក គាត់ក៏បានពង្រីកសំបុកឃ្មុំជាបន្តបន្ទាប់ រហូតដល់បាន ៦០ (ធុង) ហើយដើរដាក់នៅតាមចំការមៀនប៉ៃលិន ចំការស្វាយ ដែលមានជាពិសេសគាត់បានផ្ញើរវាសនាផ្កាព្រៃតែម្ដង។ រហូតដល់ពេលនេះ សំកុសលប្រកបរបរចិញ្ចឹមឃ្មុំនេះ អស់រយ:ពេល៤ឆ្នាំមកហើយ ក៏បានប្រមូលផលទឹកឃ្មុំលក់នៅក្នុងខេត្តប៉ៃលិន ខ្លះនៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង សៀមរាប រហូតដល់រាជធានីភ្នំ ពេញផងដែរ ។ ទឹកឃ្មុំ ក្នុង១លីត្រ តម្លៃ៥០០០០រៀល ជាទឹកឃ្មុំសុទ្ធគាប ចេញពីសំបុកឃ្មុំ ដែលខ្លួនចិញ្ចឹមដាក់ឱ្យក្រេបផ្កាដំណាំផ្សេងៗនឹងផ្កាព្រៃ។ ការផលិតជាទឹកឃ្មុំ នេះ មានកិច្ចសហការជាមួយនឹងម្ចាស់ចំការ ព្រោះបើសិនជាចំការណាមួយ មានសត្វឃ្មុំ ចូលទៅក្រេបផ្កា យកលំអងកាន់តែច្រើន ដំណាំទាំងនោះ នឹងបង្កើនផលផ្លែកាន់តែច្រើន ព្រោះសត្វឃ្មុំជាអ្នកផ្តល់ប្រយោជន៍។
ថ្មីៗនេះ លោក សំ កុសល បានបន្តគាបសំបុកឃ្មុំ ម្តងៗបានទឹកឃ្មុំ ប្រមាណ ១០០លីត្រ ហើយនៅពេលក្រោយ នឹងពង្រីកសំបុកឃ្មុំ បន្ថែមទៀត ឱ្យបាន១០០សំបុក។ ប៉ុន្តែមុខរបរនេះចាំបាច់ត្រូវមានចល័តទៅតាមចំការនានា ដែលដំណាំមានផ្កាពីកន្លែងមួយទៅកន្លែងមួយ ផ្សេងទៀត។ ចំពោះការចិញ្ចឹមសត្វឃ្មុំនេះមានហានិភ័យមួយចំនួនដូចជាសត្រូវរបស់ឃ្មុំដែរ ដូចជាសត្វចាប សត្វមាន់ និងស្រមោច ដែលភាគច្រើន គឺតែងចូលទៅចាប់សត្វឃ្មុំស៊ី និងមានការលួចធុងសំបុកឃ្មុំ ។ ក្នុងពេលជាមួយគ្នានេះកសិករបានសំណូមពរឱ្យប្រជាកសិករបង្កបង្កើនផលគិតគូពីធម្មជាតិ ហើយជាពិសេសការមិនប្រើប្រាស់ថ្នាំគីមីលើដំណាំ ដើម្បីសុខភាពអ្នកប្រើប្រាស់ និងមួយផ្នែកទៀតនោះ អាចបង្កើនចំណូលតាមរយៈមុខរបរបន្ថែមដូចជាការចញ្ចឹមឃ្មុំ ដែលអាចផលិតជាទឹកឃ្មុំធម្មជាតិចេញពីផ្កាព្រៃនៃចំការរបស់ខ្លួន៕ ដោយ ៖ ចិន្ដា