វត្តសារាវ័នតេជោ បានបិតខ្ទប់ជាស្ថាពរហើយ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១០អង្គ នាក់

អត្ថបទដោយ៖
ធី ដា

នៅថ្ងៃទី២៣ឧសភា ឆ្នាំ២០២១ នៅវត្តសារាវ័នតេជោបានបិតខ្ទប់ជាស្ថាពរហើយ នៅក្នុងវេលាម៉ោង៩យប់ក្រុមការងារ និងក្រុមគ្រូពេទ្យកំពុងអនុវត្តយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ពីសំណាក់ព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់បានចំនួន ២៧៥អង្គ/នាក់ ជាលទ្ធផលរកឃើញវិជ្ជមាន១០នាក់ ។ ព្រះចៅអធិការ និងមន្ត្រីសង្ឃ២០អង្គទៀតត្រូវគេរាយការណ៍ថា មិនទាន់បានធ្វើសំណាកនៅឡើយទេ ដោយសាព្រះអង្គនិមន្តទៅធ្វើបុណ្យនៅស្រុក និងត្រូវយកសំណាកបន្តទៀត នៅពេលនិមន្តមកដល់វត្តវិញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចេញចូល និងមានទំនាក់ទំនងជាមួយព្រះសង្ឃ និងសិស្សនិស្សិតនៅ វត្តសារាវ័នតេជោ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និង តាមដានសុខភាព រយៈ ១៤ ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ ឬទៅកាន់តំបន់ហានិភ័យនោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner