ប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដែលជាអ្នកបើករថយន្តឈ្នួលភ្នំពេញ ស្វាយរៀងម្នាក់ ត្រូវប្រញាប់ទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៤ឧសភាឆ្នាំ២០២១ អ្នកបើកបររថយន្តឈ្នួលនោះមានឈ្មោះ ឯក ភក្ដី រត់តាក់ស៊ី រថយន្តម៉ាក SangYong ពណ៌លឿង ស្លាកលេខ ស្វាយរៀង 2B-0159 ហៅឡានកូនតារូ នៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើជិះរថយន្តឈ្នួលនោះ ឬអ្នកជំងឺកូវីដ-១៩រូបនោះ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវឲ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner