អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៧លាន៥២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៧ម៉ឺននាក់ និងជាសះស្បើយ១៤៨លាន៥៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៧លាន៥២ម៉ឺន១ពាន់៥១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៧ម៉ឺន៨ពាន់២៧៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៨លាន៥៣ម៉ឺន២ពាន់៧០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៨៩ម៉ឺន៦ពាន់៦៦០នាក់ ស្លាប់ចំនួន៦០ម៉ឺន៤ពាន់៨៧នាក់ និងជាសះស្បើយចំនួន២៧លាន៥០ម៉ឺន២ពាន់២៥៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៦លាន៧៥ម៉ឺន១ពាន់៦៨១នាក់ ស្លាប់៣០ម៉ឺន៣ពាន់៧៥១នាក់ និងជាសះស្បើយ២៣លាន៧២ម៉ឺន៩១៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៨ម៉ឺន៣ពាន់៥៧៣នាក់ ស្លាប់ចំនួន៤៤ម៉ឺន៩ពាន់១៨៥នាក់ និងជាសះស្បើយ១៤លាន៤៩ម៉ឺន២ពាន់១៦៧នាក់ ៕ ប្រភព៖ worldometers
