វៀតណាមបន្តរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន៥៦ករណីបន្ថែមទៀតនៅថ្ងៃចន្ទនេះ
អត្ថបទដោយ៖
ឈឹម ទីណា
វៀតណាម៖ អាជ្ញាធរសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៥៦ករណីបន្ថែមទៀតនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយអ្នកជំងឺថ្មីៗទាំងនោះ ត្រូវបានរកឃើញនៅ៦ទីតាំងនៅវៀតណាមខាងជើង។
ក្នុងចំណោមអ្នកឆ្លងទាំងអស់ខាងលើនេះ ក្នុងនោះមាន៣៣ករណីត្រូវបានរកឃើញនៅក្នុងខេត្តបាក់យ៉ាង និង ៨ករណីទៀតនៅក្នុងទីក្រុងហាណូយ ។ ដោយឡែកខេត្តបាក់នីន ក៏បានរកឃើញ៧ករណីដែរ ខណៈដែលខេត្តឡាងសុនរកឃើញ៥ករណី និង២ករណីទៀតនៅខេត្តទៀនបៀន ។
ជាមួយនឹងចំនួនឆ្លងថ្មីនេះ វៀតណាមបានរកឃើញអ្នកកើតជំងឺកូវីដ១៩សរុប២.២២១នាក់នៅ៣០ខេត្ត-ក្រុង ចាប់តាំងពីការវាយប្រហារដោយវីរុសកូវីដ១៩នៅរលកថ្មីកាលពីថ្ងៃ២៧ ខែមេសាកន្លងមកនេ ៕ ប្រភព៖ VNExpress



ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។