រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃ ២៤ ឧសភានេះ បានបង្ហាញអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ទាំង ១៣នាក់ ដែលអ្នកឆ្លងទាំងនោះ គឺជាប្រជាពលរដ្ឋ អាជីវករ និងក្រុមគ្រួសារពាក់ពន្ធ័។ ក្នុងចំណោមនោះ មាន ៦នាក់ជាអ្នករស់នៅស្រុកស្ទឹងហាវ និង៧នាក់ទៀតជាអ្នករស់នៅក្នុងក្រុងព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវដល់អាជីវករ ប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅវេទិការ៧មករា ហើយត្រូវធ្វើចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕