ក្រុម Juventus យកឈ្នះ Bologna ទទួលបានកៅអី ឡើងទៅលេង ពានរង្វាន UEFA Champions League រដូវកាលក្រោយ
ក្រុមសេះបង្កង Juventus បានយកឈ្នះម្ចាស់ផ្ទះ Bologna ៤:១ នៅថ្ងៃចុងក្រោយ នៃក្របខណ្ឌលីគកំពូលអ៊ីតាលី រដូវកាល២០២០/២០២១ កាលពីយប់មិញ នៅកីឡដ្ឋាន Stadio Renato Dell’Ara មានឱកាសឡើងទៅលេង ពានរង្វាន UEFA Champions League រដូវកាលក្រោយ ។ ៤គ្រាប់របស់ Juventus រកបានដោយកីឡា Federico Chiesa កីឡាករ Adrien Rabiot និង Alvaro Morata ពីរគ្រាប់ម្នាក់ឯង ។ ចំណែក១គ្រាប់របស់ Bologna រកបានដោយកីឡាករ Riccardo Orsolini ។
ក្រុមសេះបង្កងបានឡើងទៅកាន់លេខ៤ក្នុងតារាង បន្ទាប់ពី SSC Napoli ស្មើ Hellas Verona ១:១ កាលពីយប់មិញដូចគ្នា។ ចំណែក AC Milan ឡើងទៅឈរនៅលេខ២ បន្ទាប់ពីយកឈ្នះ Atalanta ២:០ ។ ខណៈក្រុមកំពូលតារាង Inter បានយកឈ្នះ Udinese ៥:១ ។

សូមបញ្ជាក់ថា ៤ក្រុមនៃក្របខណ្ឌលីគកំពូលអ៊ីតាលី ដែលមានឱកាសឡើងទៅលេង ពានរង្វាន UEFA Champions League រដូវកាលក្រោយ មានដូចជា ក្រុម Inter , AC Milan , Atalanta និង Juventus ៕