ឯ ឧ សោម ពិសិដ្ឋ បានជួបសំណេះសំណាលជាមួយមន្រ្តីរដ្ឋបាលឃុំអង្កោល ដើម្បីពិនិត្យ មើលស្ថានភាពសន្តិសុខ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ
អត្ថបទដោយ៖
ធី ដា
ខេត្តកែប៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបន្តជួបសំណេះសំណាលជាមួយមន្រ្តីរដ្ឋបាលឃុំអង្កោល ដើម្បីពិនិត្យ មើលស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមដានការគ្រប់គ្រងបទល្មើសគ្រប់ប្រភេទ ការផ្តល់សេវាជូនប្រជាពលរដ្ឋ និងស្ថានភាពនៃការប្រកបមុខរបរ ការបង្កបង្កេីនផលសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងអប់រំផ្សព្វផ្យាយអំពីវិធានការសុខាភិបាល នានា ពិសេសវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋានរដ្ឋបាលឃុំអង្កោល ស្រុកដំណាក់ចង្អេីរ ៕
#SomPiseth
#Kep
#Cambodia
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕