ធនាគារជាតិដាក់ចេញវិធានការអនុគ្រោះដំណាក់កាលទី៣ (វីដេអូ)

អត្ថបទដោយ៖
reachea

ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជ រដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ។ យោងតាមធនាគារជាតិ វិធានការអនុគ្រោះដំណាក់កាលទី៣នោះ រួមមាន រក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ច តាមអត្រា៧%ដដែលរហូតដល់មានការជូនដំណឹងជាថ្មីពីធនាគារជាតិនៃកម្ពុជា, អនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតដល់ថ្ងៃទី៣១ធ្នូឆ្នាំ២០២១។ ចំពោះអតិថិជនដែលរស់នៅទី តាំងតំបន់បិទខ្ទប់, គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អាចធ្វើឥណទានរៀបចំឡើងវិញលើសពី៣ដង ក្នុងអំឡុង ពេលអនុគ្រោះនោះ និងបន្តលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយ ឬលើកលែងការយកសោហ៊ុយឬលើកលែងការពិន័យផ្សេងៗយោងតាមស្ថានភាពជាក់ស្ដែងរបស់អតិថិជន៕

ads banner