ទីបំផុត! ​ឥណ្ឌា​ឆ្លងកូវីដ​ប្រចាំថ្ងៃ​ថយ​ចុះ​ខ្លាំង​ដំបូង​ ​តាំងពី​ពាក់កណ្តាល​ខែ​មេសា

​ក្រសួងសុខាភិបាល​ឥណ្ឌា​ ​នៅ​ថ្ងៃ​ទី​២​៥​ ​ឧសភា​នេះ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មីៗ​ ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​ចំនួន​ ​១​៩​៦​,​៤​២​៧​នាក់​ ​និង​ករណី​ស្លាប់​៣​,​៥​១​១​នាក់​ ​ថែមទៀត​ ​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​។​

​វា​ជាលើកដំបូង​ហើយ​ ​ដែល​តួលេខ​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ ​បាន​ចុះ​មក​នៅ​ក្រោម​ខ្ទង់​២​០​០​,​០​០​០​នាក់​ ​បែប​នេះ​ ​រាប់ចាប់តាំង​ពី​ថ្ងៃ​ទី​១​៤​ ​មេសា​ ​មក​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​ថ្មីៗ​ខាងលើ​នេះ​ ​នាំឲ្យ​ចំនួន​ករណី​ឆ្លង​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ ​កើន​ដល់​ជាង​២​៦​,​៩​៤​៨​,​៨​៧​៤​នាក់​ ​ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​ ​កើន​ដល់​ ​៣​០​៧​,​២​៣​១​នាក់​។​ ​រីឯ​អ្នក​ជាសះស្បើយ​ឡើងវិញ​ ​មាន​ជាង​ ​២​៤​លាន​នាក់​ ​ខណៈ​អ្នកជំងឺ​ ​២​.​៥​៨​លាន​នាក់​ទៀត​ ​កំពុង​សម្រាក​ព្យាបាល​។​
​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner