នាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយក ដ្ឋាន គាំពារបរិស្ថាន ក្រសួងបរិស្ថាន បានព្រមានរោងចក្រផលិតដំណាប់ ស្វាយ ( ខេម អិម ជេ អ៊ិនដាសស្ទ្រៀលផាក)ឱ្យបញ្ឈប់បង្ហូរកាក សំណល់កខ្វក់មកទីសាធារណៈ

អត្ថបទដោយ៖
ជា សេឌី

ក្រុមការងារនាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងរោងចក្រកែច្នៃផ្លែស្វាយមួយកន្លែង ដែលស្ថិតក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  ក្រោយបង្ករផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ។ ការចុះត្រួតពិនិត្យរោងចក្រកែច្នៃស្វាយធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់ លោក  ចាប    យុធី អនុប្រធាននាយកដ្ឋាន និងបានសហការជាមួយរដ្ឋបាលស្រុកគងពិសី មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន។

នៅក្នុងប្រតិបត្តិការនោះក្រុមការងារ បានរួមគ្នាចុះពិនិត្យ និងដោះស្រាយផលប៉ះពាល់ករណីរោងចក្រផលិតដំណាប់ស្វាយ ( ខេម អិម ជេ អ៊ិនដាសស្ទ្រៀលផាក) ដែលបានបង្ហូរសំណល់រាវ(ទឹកកខ្វក់) ដោយផ្ទាល់ចូលទៅទីសាធារណៈ បង្ករឱ្យមានក្លិនស្អុយប៉ះពាល់ដល់សុខភាពសាធារណៈ បរិស្ថាន និងសង្គម។

ក្រោយដំណើរការចុះពិនិត្យក្រុមការងារនាយកដ្ឋាន និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានសម្រេចដាក់វិធានការបន្ទាន់

១-រោងចក្រត្រូវបញ្ឈប់ជាបន្ទាន់នូវការបញ្ចេញសំណល់រាវដោយផ្ទាល់ចូលទៅទីសាធារណៈ ចាប់ពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះតទៅ ទោះក្នុងរូបភាពណាក៏ដោយ។ រោងចក្រត្រូវស្វែងរកដៃគូក្រុមហ៊ុនសេវាដឹកជញ្ជូនណាស្របច្បាប់ ដើម្បីដឹកជញ្ជូនជាប្រចាំសំណល់រាវទាំងនេះ យកទៅដាក់នៅទីលាន ដែលអាជ្ញាធរបានកំណត់។

២-រោងចក្រត្រូវទទួលខុសត្រូវសំអាត និងបំបាត់ក្លិន នូវសំណល់រាវ ដែលបានបញ្ចេញដោយផ្ទាល់ទៅទីសាធារណៈកន្លងមកនេះឱ្យស្អាត និងបាត់ក្លិន ក្នុងរយៈពេល១សប្តាហ៍ យ៉ាងយូរ ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២!នេះជាកំហិត។                                    

 ជាមួយនោះរោងចក្រត្រូវតែកែប្រែសមត្ថភាពបច្ចេកទេសអាងប្រព្រឹត្តកម្មឱ្យត្រូវតាមបច្ចេកទេស និងស្តង់ដា មុនហ្នឹងបញ្ចេញសំណល់រាវដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មត្រឹមត្រូវតាមស្តង់ដា ចេញទៅទីសាធារណៈ។ ការកែប្រែបច្ចេកទេសអាងនេះ ស្ថិតក្រោមការត្រួតពិនិត្យរបស់មន្រ្តីបច្ចេកទេសជំនាញផងដែរ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner