ប្រពន្ធដើមតាមទាន់ប្ដីលួចមានប្រពន្ធចុង និងកំពុងផឹកស៊ីនៅក្នុងផ្ទះក៏ផ្ទុះហិង្សាវាយតប់គ្នា ផ្អើលដល់សមត្ថកិច្ចទាំងយប់

ភ្នំពេញ ៖ ស្ត្រីម្នាក់ជាប្រពន្ធដើមបានតាមទាន់ប្ដីលួចមានប្រពន្ធចុង និងកំពុងអង្គុយផឹកសុីជុំគ្នាក្នុងផ្ទះ ល្វែង នៅបុរីពិភពថ្មី ផ្លូវលេខ១៩ ផ្ទះលេខ៧៧A សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ផ្ទុះហឹង្សាវាយគ្នាមួយប្រាវ បង្កភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងសមត្ថកិច្ចកាលវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃអង្គារិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២១ ។

យោងតាមសម្ដីស្ត្រីជាប្រពន្ធដើមបានប្រាប់អ្នកសារព័ត៍មានឲ្យដឹងថា ប្ដីរបស់គាត់បានលួចទាក់ទងស្រីជាប្រពន្ធចុង អស់រយះពេលជាងមួយឆ្នាំមកហើយ និងមានថ្ងៃមួយគាត់បានតាមទាន់ឃើញកំពុងផឹកស៊ីជាមួយគ្នាហើយស្រីជាប្រពន្ធចុងនោះបានឌឺដងដាក់គាត់ថែមទៀត ព្រមទាំងគប់គាត់មួយកែវចំចិញ្ចើមខាងស្ដាំបណ្ដាលឲ្យរងរបួសដេរដល់ទៅដប់ថ្នេរ ។ ដោយសារមានការលួងលោមពីប្ដីរបស់គាត់កុំឲ្យមានការប្ដឹងផ្ដល់គ្នា ហេីយប្ដីរបស់គាត់សន្យាថានិងឈប់ទាក់ទងគ្នាទៀត ទេីបគាត់សុខចិត្តតាមលោកប្ដីកំហូច ក មិនប្ដឹងវិញ ។

ប្រភពដដែលបានបន្តទៀតថា ខណៈនៅយប់កើតហេតុគាត់បានបើករថយន្តព្រូសមួយគ្រឿងចូលក្នុងបុរីពិភពថ្មី ត្រង់ចំណុចកេីតហេតុក៏បានក្រឡេកឃើញរថយន្តព្រូស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ2AZ -1072 ដែលជារថយន្តរបស់គាត់ ទេីបគាត់គិតថាប្ដីគាត់ពិតជានៅក្នុងផ្ទះនេះជាស្រីជាប្រពន្ធចុងហើយ រួចគាត់ក៏បានឈប់រថយន្តមកមើលស្រាប់តែឃើញប្ដីរបស់គាត់កំពុងជួបជុំគ្នាផឹកសុី ពេលនោះគាត់ ក បានហៅប្ដីមកដោះស្រាយគ្នា ស្រាប់តែស្រីជាប្រពន្ធចុងចេញមកជេរគាត់រួចចូលទៅខាងក្រោយផ្ទះយកទឹកក្ដៅអ៊ុនៗមួយការធុនមកជះលើមុខគាត់ រួចធ្វើសកម្មភាពវាយក្បាលគាត់កើតរឿងប្រតាយប្រតប់គ្នាតែម្ដង ឃេីញដូច្នេះប្ដីរបស់គាត់ក៏ចេញពីក្នុងផ្ទះមកចាប់ប្រពន្ធដើមទៅម្ខាង រួចចាប់ប្រពន្ធចុងចូលក្នុងផ្ទះដាក់គន្លឹះទ្វារជាប់ ទេីបមួយសន្ទុះក្រោយមកប្ដីគាត់ចេញមកខាងក្រៅវិញបំរុងយករថយន្តបើកចេញតែត្រូវគាត់ជាប្រពន្ធដេីមឃាត់មិនឲ្យទៅ ដេីម្បីរង់ចាំសមត្ថកិច្ចមកដោះស្រាយគ្នាសិន តែប្ដីគាត់មិនស្ដាប់ណាមួយខ្មាស់គេផងក៏សុខចិត្តដើរចេញបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកផ្ទះកើតហេតុខាងលើ ហេីយបានឲ្យស្ត្រីរងគ្រោះជាប្រពន្ធដេីមទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ័រដ្ឋាបាលព្រៃសរ ដេីម្បីដោះស្រាយគ្នាតាមច្បាប់ ។ ចំពោះករណីខាងលេីនេះដែរ ក្រុមអ្នកសារព័ត៌មានជាច្រេីនអង្គភាពមិនអាចសុំការបំភ្លឺពីភាគីខាងប្ដី ឬស្ត្រីជាប្រពន្ធចុងបាននោះទេ ព្រោះសួរមិនឆ្លេីយ និងគេចវេសមិនចង់ជួប ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner