អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៨លាន៥២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៩ម៉ឺននាក់ និងជាសះស្បើយ១៥០លាន៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៨លាន៥២ម៉ឺន៣ពាន់៩០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៩ម៉ឺន៩ពាន់៦៤៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥០លាន៤ម៉ឺន៣៤៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៩៤ម៉ឺន៧ពាន់១៨៩នាក់ ស្លាប់ចំនួន៦០ម៉ឺន៥ពាន់២០៨នាក់ និងជាសះស្បើយចំនួន២៧លាន៦០ម៉ឺន៦ពាន់៤៤២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៧លាន១៥ម៉ឺន៦ពាន់៣៨២នាក់ ស្លាប់៣១ម៉ឺន១ពាន់៤២១នាក់ និងជាសះស្បើយ២៤លាន៣៤ម៉ឺន៣ពាន់២៩៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន១៩ម៉ឺន៥ពាន់៩៨១នាក់ ស្លាប់ចំនួន៤៥ម៉ឺន២ពាន់២២៤នាក់ និងជាសះស្បើយ១៤លាន៦៤ម៉ឺន៨ពាន់៣៣២នាក់ ៕ ប្រភព៖ worldometers
