មនុស្សរាប់លាននាក់បង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ស្របពេលព្យុះស៊ីក្លូនដ៏កំណាចទី២កំពុងវាយប្រហារប្រទេសឥណ្ឌា

ឥណ្ឌា៖ ព្យុះស៊ីក្លូនដ៏កំណាចទី២ដែលបក់បោកលើប្រទេសឥណ្ឌាក្នុងរយៈពេល២សប្តាហ៍ បានវាយប្រហារឆ្នេរសមុទ្រខាងកើត នៅថ្ងៃពុធនេះ ដោយបង្ខំឲ្យមនុស្សរាប់លាននាក់ប្រញាប់ប្រញាល់ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។

ព្យុះស៊ីក្លូន យ៉ាស់ (Yaas) បានវិវត្តខ្លួនទៅជាព្យុះមានកម្រិតខ្លាំងក្លា កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ ដោយនាយកដ្ឋានឧតុនិយមឥណ្ឌាបានព្យាករណ៍ពីខ្យល់កន្ត្រាក់ ក្នុងល្បឿនរហូតដល់១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង  នៅពេលវាវាយប្រហារឆ្នេរសមុទ្រក្បែរព្រំដែនរដ្ឋ វេសន៍ ប៊េនហ្គាល់ និងរដ្ឋ អូឌីសា នៅថ្ងៃពុធនេះ ។

ព្យុះស៊ីក្លូនដ៏កំណាចនេះដែរ បានបង្កើនឥទ្ធិពលក្នុងឈូងសមុទ្រ ប៊េនហ្គាល់ ក្នុងគ្រាដែលក្រុមអ្នកជួយសង្គ្រោះនៅផ្នែកម្ខាងទៀតនៃប្រទេស កំពុងបន្តស្វែងរកសាកសពអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន ថុកថេ (Tauktae) ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥៥នាក់កាលពីថ្ងៃទី១៤ ខែឧសភាកន្លងមកនេះ​ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner