អ្នកទោសមួយចំនួននៅថៃ នឹងត្រូវដោះលែងអោយនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងពន្ធនាគារ

ថៃ៖ អ្នកទោសមួយចំនួននៅក្នុងប្រទេសថៃនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នឆាប់ៗនេះ ខណៈរដ្ឋាភិបាលមានផែនការកាត់បន្ថយ ភាពណែនណាន់តាន់តាប់នៅតាមពន្ធនាគារដើម្បីប្រយុទ្ធប្រឆំាងនឹង COVID-19 ។

បើតាមអាជ្ញាធរពន្ធនាគារនោះ ថៃមានអ្នកទោសច្រើនជាង៣១ម៉ឺន១ពាន់នាក់នៅតាមមណ្ឌលកែប្រែ ឬពន្ធនាគារចំនួន១៤៣នៅទូទាំងប្រទេស ។ រលកថ្មីនៃជំងី COVID-19 បានឆ្លងរាលដាលនៅតាមពន្ធនាគារជាច្រើននៅទូទាំងប្រទេសថៃ ។ មនុស្សច្រើនជាង១០ម៉ឺននាក់បានឆ្លងជំងឺនេះ ចាប់តាំងពីខែមេសាមក ក្នុងនោះមាន១ម៉ឺន៨ពាន់នាក់ជាអ្នកទោស ។

សូមបញ្ជាក់ផងដែរថា គម្រោងដោះលែងអ្នកទោសអោយនៅក្រៅឃុំជាបណ្ដោះ អាសន្នខាងលើនេះ កើតមានឡើងស្របពេលករណីឆ្លងវីរុសកូវីដ១៩ នៅក្នុងចំណោមអ្នកទោសនៅតាមពន្ធនាគារបានកើនឡើងគួរអោយព្រួយបារម្ភ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner