ខេត្តកំពត រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត បានឲ្យដឹងថា ថ្ងៃទី២៦ឧ សភា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើចំនួន ៧នាក់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីនោះ មានអ្នករស់នៅស្រុកអង្គរជ័យចំនួន៤នាក់ និងស្រុកទឹកឈូចំនួន៣នាក់។

ជាមួយគ្នានោះ ដ្ឋបាលខេត្តកំពតបានស្រាវជ្រាវរកឃើញអ្នកពាក់ពន្ធ័១៧នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង៧នាក់នោះ។ រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់អ្នកផ្សេងទៀត ដែលមានពាក់ពន្ធ័ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំងនោះ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានបញ្ហាសុខភាពប្រែប្រួល ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងប្រញាប់ទៅធ្វើតេស្ដនៅមន្ទីរពេទ្យបង្អែកជាបន្ទាន់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner