រដ្ឋបាលស្រុករតនមណ្ឌល បានរៀបចំឈាបនដ្ឋាន នៅចំណុចវត្តភ្នំស្លឹក ដើម្បីបូជាសពស្រ្តីម្នាក់ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

បាត់ដំបង៖ នារសៀលថ្ងៃពុធ ១៥ កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ៖ រដ្ឋបាលស្រុករតនមណ្ឌល សហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង បានរៀបចំចាត់ចែងនៅឈាបនដ្ឋានចំណុចវត្តភ្នំស្លឹក ដើម្បីបូជាសពឈ្មោះ ស៊ិន សាវឿន ភេទស្រី អាយុ ៧០ឆ្នាំ សញ្ជាតិ ខ្មែរ មានអាស័យដ្ឋាននៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានទទួលមរណភាពនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ​បង្អែកខេត្តបាត់ដំបង ដោយសារជំងឺកូវីដ-១៩ បានដឹកមកបូជានៅឈាបនដ្ឋានសម្រាប់បូជាអ្នកមរណភាពដោយជំងឺកូវីដ -១៩ នៅចំណុចវត្តភ្នំស្លឹក ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង វេលាម៉ោង ១៤ : ៥០នាទីរសៀលនាថ្ងៃខែឆ្នាំដដែល។​

ចំពោះខេត្តបាត់ដំបង គិតមកដល់ត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានអ្នកមរណភាពដោយសារមេរោគជំងឺកូវីដ-១៩ ចំនួន ០២នាក់ហើយ អាស្រ័យ​ហេតុនេះ សូមបងប្អូនចូលរួមអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ ស្របតាមអនុសាសន៍​ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner