តើអាចទេតារាឆ្នើម LIONEL Messi យល់ព្រមចុះកុងត្រាជាមួយ Barcelona រយៈពេល២ឆ្នាំទៀត ?

យោងសារព័ត៌មានអេស្បាញថា តារាឆ្នើម LIONEL Messi បានយល់ព្រមនៅ Barcelona រយៈពេល២ឆ្នាំទៀត តើអាចទេ ? ។
ប្រធានក្លឹប លោក Joan Laporta ជំរុញអោយលោក Jorge ជាភ្នាក់ងាររបស់ Messi បញ្ចុះបញ្ចូលអោយបន្តរហូតដល់ខែមិថុនាឆ្នាំ២០២៣ មានន័យថាបន្ថែម២ឆ្នាំទៀត ។


គួរបញ្ជាក់ថា រយៈពេលមួយឆ្នាំកន្លងមក កីឡាករអាហ្សង់ទីនរូបនេះ មានភាពស្រពេចស្រពិលថា នឹងទៅចូលរួមជាមួយក្រុម Manchester City ឬ Paris Saint-Germain ដូច្នេះហើយទើបក្លឹបអ្នកមានបុណ្យចង់អោយកីឡាកររូបនេះ ចុះកុងត្រា២ឆ្នាំទៀត ។
សូមបញ្ជាក់ថា របាយការណ៍មួយពីប្រទេសអេស្ប៉ាញ បានអោយថា ប្រាក់ខែចុងក្រោយ របស់ Messi មិនទាន់បានទូទាត់នៅឡើយទេ ដោយសារតែការធ្វើសវនកម្មផ្ទៃក្នុង លើស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹប ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner