ហង្សក្រហមទិញខ្សែការពារម្នាក់ ខណៈកីឡាករខ្សែការពារម្នាក់ទៀតវិញត្រឡប់ទៅទឹកដីអាល្លឺម៉ង់

ក្លិប Liverpool បានបញ្ជាក់ថា ពួកគេនឹងចុះកុងត្រាយកខ្សែការពារ Ibrahima Konate ពីក្រុម Red Bull Leipzig ក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាលើលក្ខខណ្ឌផ្ទេរក្នុងតម្លៃប្រមាណជា ៣៦ លានផោន ឬស្មើរនឹង (៥១ លានដុល្លាអាមេរិក) ។ ខណៈខ្សែការពារ Ozan Kabak ដែល Liverpool ខ្ចីជើងពីក្លិប Schalke បានវិលទៅក្លឹបដើមវិញ បន្ទាប់ពីក្លឹប មិនទិញយក ។


កីឡាករសញ្ជាតិតួកគី Kabak បានផ្ទេរមកទឹកដី Anfield កាលពីខែមករា ស្របពេល Liverpool កំពុងប្រឈមនឹងវិបត្តិខ្វះខ្សែការពារ ដោយសារខ្សែការពារបង្គោល Virgil van Dijk ,Joe Gomez និង Joel Matip មានបញ្ហារបួសធ្ងន់ធ្ងរ ។


សូមបញ្ជាក់ថា ក្លឹប Liverpool បានទិញយកខ្សែការពារ Ibrahima Konate ពី RB Leipzig ក្នុងតម្លៃខ្លួន៣៦លានផោន (ស្មើនឹងប្រមាណ៥៦ លានដុល្លារ) ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner