អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៧០លាន១៥ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៥៣ម៉ឺននាក់ និងជាសះស្បើយ១៥១លាន៩៨ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៧០លាន១៥ម៉ឺន៣ពាន់៦២២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៥៣ម៉ឺន៧ពាន់៩២២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៥១លាន៩៨ម៉ឺន៥ពាន់៤៣៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៤លាន២ម៉ឺន២ពាន់៦៥៧នាក់ ស្លាប់ចំនួន៦០ម៉ឺន៨ពាន់៩៦១នាក់ និងជាសះស្បើយចំនួន២៧លាន៧៦ម៉ឺន៧ពាន់៤០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៧លាន៧២ម៉ឺន៩ពាន់២៤៧នាក់ ស្លាប់៣២ម៉ឺន២ពាន់៥១២នាក់ និងជាសះស្បើយ២៥លាន១៧ម៉ឺន៨ពាន់១១នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៦លាន៣៩ម៉ឺន២ពាន់៦៥៧នាក់ ស្លាប់ចំនួន៤៥ម៉ឺន៩ពាន់១៧១នាក់ និងជាសះស្បើយ១៤លាន៨១ម៉ឺន១ពាន់២៦៦នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner