ប្រមុខការទូតអាមេរិកអះអាងថា ឥណ្ឌា និងសហរដ្ឋអាមេរិកកំពុងរួបរួមគ្នា ដើម្បីដោះស្រាយការឆ្លងរាតត្បាតនៃវីរុស Covid-19 (មានវីដេអូ)

អាមេរិក រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន បញ្ជាក់ថា ប្រទេសរបស់លោក និងឥណ្ឌាកំពុងរួបរួមគ្នាដើម្បីព្យាយាមដោះស្រាយបញ្ហាវីរុសកូវីដ១៩ ហើយសហរដ្ឋអាមេរិកចង់ធ្វើឱ្យប្រាកដថា ខ្លួននឹងចាត់វិធានការជួយឥណ្ឌាដែលកំពុងប្រឈមនឹងវិបត្តិបង្កឡើងដោយជំងឺឆ្លងដ៏កាចសាហាវនេះ ។

ប្រមុខការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ថា នៅក្នុងថ្ងៃដំបូងនៃការឆ្លងជំងឺ COVID-19… ឥណ្ឌាស្ថិតនៅទីនេះដើម្បីសហរដ្ឋអាមេរិក… នេះជាអ្វីមួយដែលយើងនឹងមិនអាចបំភ្លេចបាន ។ ហើយឥឡូវនេះយើងចង់ធ្វើឱ្យប្រាកដថា យើងនៅទីនេះដើម្បីឥណ្ឌាវិញផងដែរ… ភាពជាដៃគូរវាងអាមេរិក-ឥណ្ឌា គឺមានសារៈសំខាន់ណាស់ និង រឹងមាំណាស់ ។

រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាហ៍ម៉ាន់យ៉ាម ចៃសង្កា ដែលបានចំណាយពេលមួយសប្ដាហ៍នៅសហរដ្ឋអាមេរិក ដើម្បីស្វែងរកជំនួយ ចំពេលមានរលកទី២ នៃការឆ្លងរីករាលដាលវីរុស COVID-19 នៅប្រទេសរបស់ខ្លួន បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅពេលកំពុងឈរជាមួយលោក អេនតូនី ប្លីនខេន នៅឯក្រសួងការបរទេសអាមេរិកថា ឥណ្ឌាសូមថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានគាំទ្រយ៉ាងខ្លាំង និងចូលរួមសាមគ្គីភាពជាមួយប្រទេសឥណ្ឌា ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner