សមត្ថកិច្ចរកឃើញគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥លើក បង្កឲ្យមនុស្សស្លាប់និងរបួស៩នាក់ និងយានយន្តល្មើសចំនួន ៣៩៧គ្រឿង នៅទូទាំងប្រទេស

អត្ថបទដោយ៖
ធី ដា

យោងតាមការផ្សព្វផ្សាយរបស់អគ្គស្នងការនគរបាលជាតិផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានបណ្តាលឲ្យមនុស្សស្លាប់ ៤នាក់(ស្រី១នាក់) របួសធ្ងន់ ២នាក់(ស្រី១នាក់) របួសស្រាល ៣នាក់(ស្រី២នាក់) ។ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បង្កឲ្យមានមនុស្សស្លាប់និងរបួស ៩នាក់ ឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៥លើក ៕

ដោយឡែក អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានរៀបចំក្នុងគោលដៅចំនួន ២៧៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣.៥០៦គ្រឿង ម៉ូតូ ២.០៣៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៩៧គ្រឿង មានម៉ូតូចំនួន ២៧៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

ដោយឡែកក្នុងរយៈពេល២៩ថ្ងៃ គិតចាប់ពី ថ្ងៃទី០១-២៩ ខែឧសភា ឆ្នាំ២០២១ ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ១៦៦.៥៤៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩.៧០៤គ្រឿង មានម៉ូតូចំនួន ៦.៤០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៩ថ្ងៃនៃខែឧសភានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner