សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនជនពាក់ព័ន្ធបទល្មើសគ្រឿងញៀនទូទាំងប្រទេស ៩នាក់ ដកហូតសារធាតុញៀនជិត១គីឡូក្រាម

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៤ករណីទូទាំងប្រទេស នៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២១ ។ យោងតាមការចេញផ្សាយរបស់អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២១ ក្នុងចំណោមជនសង្ស័យទាំង ៩នាក់ រួមមាន ៖ +ជួញដូរ ៣ករណី ឃាត់ខ្លួន ៧នាក់ និង+ប្រើប្រាស់ ១ករណី ឃាត់ខ្លួន ២នាក់ ។ ជាមួយគ្នានេះសមត្ថកិច្ច បានចាប់យក វត្ថុតាងគ្រឿងញៀនសរុប រួមមាន ៖ -មេតំហ្វេតាមីន(Ice) =៩៨៨,២៧ក្រាម ។

សូមបញ្ជាក់ថាការបង្រ្កាបបទល្មើសគ្រឿងញៀន បានរៀបចំឡើងនៅតាមអង្គភាពនគរបាលចំនួន៤ ៖

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៩៨៨,២៧ក្រាម។

២ / មណ្ឌលគិរី៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៣ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣កញ្ចប់តូច។

៤ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner