Brentford ឡើងមកក្របខណ្ឌ Premiere League ក្រោយខកខាន ៧៤ ឆ្នាំ
អត្ថបទដោយ៖
ចាន់ វិចិត្រ

ក្រុម Brentford បានយកឈ្នះ Swansea City ២ទល់០ ក្នុងវគ្គ Play Off កាលពីម្សិលមិញ បានឡើងមកក្របខណ្ឌ Premiere League ជាលើកដំបូងក្រោយខកខាន ៧៤ឆ្នាំ ។


Ivan Toney និង Emiliano Marcondes រកបានម្នាក់មួយគ្រាប់ធ្វើក្រុម Brentford ក្រោមការដឹកនាំរបស់លោក Thomas Frank សាងប្រវត្តិសាស្រ្តអោយក្លឹបប្រម៉ូតឡើងមកក្របខណ្ឌកំពូលអង់គ្លេសជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៤៦-១៩៤៧ ។

គួរបញ្ជាក់ថា រដូវកាលមុន ក្រុម Brentford បានលេង Play Off ម្តងដែរ តែត្រូវចាញ់ក្រុម Fulham នៅវគ្គបន្ថែមម៉ោង ២ទល់១ ខកខានឡើងមក Premiere League ហើយក៏ជាការ Play Off ជាលើកទី៥ ផងដែរ ក្នុងឆ្នាំ១៩៩៧, ២០០២ និង២០១៣ ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។