អភិបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋ ចំនួន៣៨៣គ្រួសារ នៅភូមិបិទខ្ទប់ចំនួន៤ ក្នុងឃុំត្រពាំងសាប ស្រុកបាទី

តាកែវ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញនាំយកអំណោយផ្ដល់ជូនពលរដ្ឋ ចំនួន៣៨៣គ្រួសារ មកពីភូមិចំនួន៤ ឃុំត្រពាំងសាប ស្រុកបាទី ដែលពិធីនេះក៏មានការអញ្ជើញចូលរួម ដោយ លោក ភួន ឈីម អភិបាលស្រុកបាទី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលស្រុកជាច្រើនរូបផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្ត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង សុខាភិបាល បន្តអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនិងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នាពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើនជា ពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុង សហគមន៍របស់ខ្លួន។

ឯកឧត្តម  អ៊ូច ភា បន្តទៀតថា បច្ចុប្បន្ននេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩ មានការកើន ឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួននាក់ស្លាប់ក៏មានការកើនឡើងដូចគ្នាផងដែរ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហានេះ ជៀសវាង អនុវត្តន៍ផ្ទុយពីការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រសួងសុខាភិបាល ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៍បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តអប់រំផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងត្រូវ ធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធជាមួយរាជរដ្ឋាភិបាល ព្រោះប្រសិនបើគ្មានការចូលរួមអនុវត្តន៍ ពីបងប្អូនប្រជាពលរដ្ឋនោះទេ យើងមិនអាច ទប់ស្កាត់ជំងឺកូវីដ១៩បាននោះទេ។

សូមបញ្ជាក់ដែរថា អំណោយដែល ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានយកមកផ្ដល់ ដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៣៨៣គ្រួសារ ដែលស្ថិតនៅភូមិបិទខ្ទប់ ចំនួន៤ ក្នុងឃុំត្រពាំងសាប ស្រុកបាទី ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២០ គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខ ១យួរ ទឹកបរិសុទ្ធ ១កេស និងសាប៊ូ ២ដុំ ផងដែរ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner