អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៨២គ្រួសាររស់នៅក្នុងភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោកនាយកនាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការ បញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងអាជ្ញាធរស្រុកកោះញែក ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋចំនួន៨២គ្រសារ រស់នៅក្នុងភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក។
ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ នាំនូវការសួរសុខទុក្ខ និងនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែរសម្តេចទាំងទ្វេរតែងតែគិតគូដល់អាណិតអាសូរដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ទោះបីសម្តេចមិនបានចុះមកផ្ទាល់ តែតាមរយះអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងាររបស់ក្រុង ស្រុក និងខេត្ត តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋជានិច្ច។ ឯកឧត្តមបានបន្តថា ជាក់ស្តែងប្រជាពលរស់រដ្ឋនៅក្នុងភូមិ ក្តោយ ឃុំរយ៉ ស្រុកកោះញែក ចំនួន៨២គ្រួសារ រងនូវការខ្វះខាតក្នុងជីវភាពគ្រួសារ បានទទួលអំណោយពី រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីធ្វើការដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
ឯកឧត្តម អភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋ ត្រូវគិតគូពីសុខភាព ជាពិសេសការ ការពារជំងឺកូវីដ១៩ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ និងខិតខំធ្វើការដាំដុះដំណាំបន្លែ ធ្វើស្រែចំការ ដើម្បីបង្កើនការដោះស្រាយក្នុងជីវភាពគ្រួសារប្រចាំថ្ងៃឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។
អំណោយដែលផ្តល់ជូននាពេលនោះ ក្នុងមួយគ្រួសារៗទទួលបានរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មី ១កេះ ទឹកត្រី ទឹកស៊ីអ៊ីវ ២ដប ទឹកម្ទេស១ដប និងត្រីខ១យួរផងដែរ៕ដោយ៖ពលៈ











