រដ្ឋបាលខេត្តកំពត សម្រេចផ្អាកអាជីវកម្មកាស៊ីណូនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត
រដ្ឋបាលខេត្តកមពត នៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១១ បានចេញសេចក្តីជូនដំណឹងពីការផ្អាក កន្លែងអាជីវកម្ម២កន្លែង និងទីផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តកំពត បានណែនាំអាជ្ញាធរស្រុកកំពង់ត្រាច ធ្វើការបីផ្អាកអាជីវកម្មកាស៊ីណូនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះតទៅ។
វិធានការនេះត្រូវអនុវត្តយ៉ាងសកម្មដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ។ សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បានចូលមកទីតាំងអាជីវកម្មដែលអាជ្ញាធរប្រកាសបិទខាងលើ ចាប់តាំងវេលាម៉ោងយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ ជាមួយគ្នានេះ នៅលើមូលដ្ឋាននេះផ្ទាល់ អ្នកពាក់ព័ន្ធជាច្រើននាក់ កំពុងត្រូវបានក្រុមគ្រូពេទ្យពិនិត្យនិងយកសំណាករកមេរោគកូវីដ-១៩ផងដែរ៕







