ឧត្តមសេនីយ សោម ស៊ុន ជួបអតីតយុទ្ធជនដែលកំពុងរស់នៅក្នុងផ្ទះថ្មីលើដីសម្បទានសង្គមកិច្ច

សូមបងប្អូនអតីតយុទ្ធជន ដែលមានលំនៅដ្ឋាន និងដីសង្គមកិច្ច ខិតខំបង្ករបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំបន្លែបង្ករជុំវិញផ្ទះ ដើម្បីជាផ្នែកមួយ ជួយដោះស្រាយជីវភាពគ្រួសារ។ នេះជាប្រសាសន៍លើកទឹកចិត្ត របស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងក្រុមការងារ ដែលបានចុះជួបនិងស្វែងយល់ពីជីវភាពរស់នៅ របស់បងប្អូនអតីតយុទ្ធជន ដែលបានមករស់នៅលើផ្ទះថ្មីលើដីសម្បទានសង្គមកិច្ច នាស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែឧសភា ឆ្នាំ ២០២១។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា បងប្អូនអតីតយុទ្ធជន បានទទួលផ្ទះថ្មីមានទំហំ 5ម៉ែត្រx7ម៉ែត្រ នៅលើដីសម្បទានសង្គមកិច្ចដែលមានទំហំ 15,000 ម៉ែត្រ ដោយចាប់ឆ្នោតដោយភាពយុត្តិធម៌ និងស្មើភាពគ្នា។ អតីតយុទ្ធជន ដែលកំពុងរស់នៅក្នុងផ្ទះថ្មី នៅលើដីសម្បទានសង្គមកិច្ច ជាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្ថិតនៅឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានគិតគូរយកចិត្តទុកដាក់ មកលើអតីតយុទ្ឋជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ។

នៅក្នុងពេលចុះសាកសួរសុខទុកអតីតយុទ្ធជន លោកឧត្តមសេនីយទោ សោម ស៊ុន និងក្រុមការងារបានជូនដល់គ្រួសារអតីតយុទ្ធមានភេសជ្ជៈ និងសម្ភផារៈប្រើប្រាស់មួយចំនួន និងបានផ្សព្វផ្សាយការអនុវត្តឲ្យបានម៉ឺងម៉ាត់វិធានការ 3កុំនិង 3ការពាររបស់សម្ដេចតេជោ ហ៊ុន សែន ទោះបីបងប្អូនអតីតយុទ្ធជនរបស់យើងនិងក្រុមគ្រួសារបានចាក់វ៉ាក់សាំងរួចហើយក្តី៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner