ក្រុមការងារឯកឧត្តម ស សុខា នាំយកអំណោយចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ក្នុងបរិបទកូវីដ-១៩ ចំនួន ៥០គ្រួសារ មកពីភូមិម្រះព្រៅ និងភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី

អត្ថបទដោយ៖
ធី ដា

បាត់ដំបង៖ នៅរសៀល២៩ ខែឧសភា ឆ្នាំ២០២១ លោក គង់ កៃដូ សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំជ្រៃ ស្រុកមោងឫស្សី បានដឹកនាំសមាជិកក្រុមការងារ នាំយកអំណោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងបរិបទកូវីដ-១៩ ចំនួន ៥០គ្រួសារ មកពីភូមិម្រះព្រៅ និងភូមិទួលតាថុន ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

អំណោយជាសម្ភារៈរួមមាន៖ អង្ករ 1250គីឡូ, ទឹកសុទ្ធ 50យួរ, ជែលដបធំ 30ដប, របាំងមុខ30, ត្រីខ 50យួរ, មី 50កេស និងថវិកា ១លានរៀល

ឆ្លៀតក្នុងឱកាសផងដែរ លោក គង់ កៃដូ និងឯកឧត្ដម ព្រួញ រិទ្ធិថា ក៏បានចុះពិនិត្យទីតាំងផ្លូវច្រកចូលសាលាបឋមសិក្សាជ្រៃ ដើម្បីសិក្សានិងរៀបចំគម្រោងចាក់កៅស៊ូ DBSP ប្រវែង១៧០ម៉ែត្រ និងវឌ្ឍនភាពនៃការសាងសង់អគារសិក្សាសាលាមត្តេយ្យជ្រៃ ដែលជាអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ផងដែរ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner