ឃាត់ខ្លួនពលរដ្ឋខ្មែរ ២នាក់ក្នុងភូមិសាស្ត្រចាក់ច្រែង ព្រំដែនកម្ពុជា.ថៃ

អត្ថបទដោយ៖
ធី ដា

កងកម្លាំងប្រដាប់អាវុធ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នៅថ្ងៃអាទិត្យតី៣០ ខែឧសភាឆ្នាំ២០២១ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរ២នាក់ ដែលបានឆ្លងដែនចេញពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់ ក្នុងភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ។ លោកវរសេនីយ៍ទោ ផង អឿន នាយការិយាល័យទី កងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋទាំងពីរនាក់នេះ ពលករទាំង២រូប ទី១ឈ្មោះ ចយ អាន ភេទប្រុស អាយុ 25ឆ្នាំ រស់នៅភូមិមន្ទិល ឃុំ យាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទី២ឈ្មោះ ទ្បុង ប៉ាន់ ភេទប្រុស អាយុ 30ឆ្នាំ រស់នៅភូមិរវៀង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ បច្ចុប្បន្នពលករខ្មែរទាំងពីរនាក់ ត្រូវបានមន្ត្រីសុខាភិបាលដឹកបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយពីសាកសួរព័ត៌មានចប់៕សួនលីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner