ឯកឧត្តម វ៉ា ថន ជួបសំណេះ សំណាលប្រគល់ផ្ទះជូនស្រ្តីមេម៉ាយម្នាក់ នៅស្រុកចិត្របុរី

ក្រចេះ៖ ឯកឧត្តម វ៉ា ថនប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាខេត្តក្រចេះ រួមនិងក្រុមការងារគណបក្សអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ
ចែកអំណោយដល់ជនចាស់ ជរា និងប្រគល់ផ្ទះ១ខ្នង ជូនស្រី្តមេម៉ាយទុរគត អាយុ៦៣ ឆ្នាំនៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី កាលពីព្រឹកថ្ងៃទី30 ខែឧសភាឆ្នាំ 2021នេះ ។

មានប្រសាសន៍ជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន ប្រធានគណៈ កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះបាននាំ បណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូន ចំពោះប្រជាពលរដ្ឋទទួលផ្ទះនាពេលនេះ និងប្រជាពលរដ្ឋទូទាំងក្នុងខេត្ត ក្រចេះ ដែលជានិច្ចជាកាលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ តែងតែគិតគូយកចិត្តទុកដាក់ពីជីវភាពរស់ នៅរបស់ប្រជា ពលរដ្ឋនិងរួម សុខរួមទុក្ខជាមួយប្រជាពល រដ្ឋនៅគ្រប់កាលៈទេសៈ ។

ជាក់ស្តែងក្នុងសម័យជម្ងឺកូវីដ-១៩រាលត្បាតជាសកលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋ កិច្ច និងជីវភាពប្រជាពលរដ្ឋ ហើយគណបក្សបានយកចិត្តតុកដាក់គិតគូរពីសុខទុក្ខបង ប្អូនប្រជាពលរដ្ឋ ដោយបានផ្តល់អំណោយជាស្បៀង អា ហារ សម្ភារៈនិងថវិការមួយ ចំនួនដើម្បីជួយសម្រួលដល់ជីវភាព និងទប់ស្កាត់ការពារពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩នេះ ។

ឯកឧត្តម បញ្ជាក់ថាផ្ទះ១ខ្នងដែលផ្តល់ជូននាពេលនេះ ចំណាយថវិការអស់ប្រមាណជាង១៣លានរៀល ក្នុងនោះថវិការរបស់ឯកឧត្តម វ៉ា ថននិងលោកជំទាវ រួមនិងក្រុម ការងារគណបក្សប្រជាជនកម្ពុជាខេត្តចំនួន១៤៥០ដុល្លា ។ ថវិការព្រះមន្រ្តីសង្ឃសាលា គណស្រុកចិត្របុរី និងវត្តថ្មគ្រែ ចំនួន២.៦៥០០០០ម៉ឺលរៀល រួមនិងថវិការសប្បុរសជនមិត្តសិង្ហបុរី ចំនួន៥០០ ដុល្លា សម្ភារៈផ្ទះបាយ១ សម្រាប់ថវិការ២០ម៉ឹនរៀល ។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានចែកជូននូវថវិកា ដល់ លោកយាយចាស់ជរាប្រមាណ ជា១០នាក់ ក្នុងម្នាក់ទទួលបានថវិការចំនួន ៥ ម៉ឺនរៀលផងដែរ ៕ ម៉េង គាង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner