អប្សរាព្រឹកនេះ ៣១ ឧសភា ២០២១

មាតិការព្រឹក ៣១-ឧសភា-២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C4     យកឈ្នះអោយបានទំាងជំងឺកូវីដ១៩ និងសង្គ្រាមចិត្តសាស្ត្រពួកប្រឆំាង ៕…ឃ្លីប…៦នាទីបន្តិច

V3      អ្នកវិភាគចៅចាក់ស្មុក៖ ល្បែងឆ្ពិនភ្នែករបស់ក្រុម សម រង្ស៊ី និយម ដើម្បីប្រមូលប្រាក់ពីសកម្មជនរបស់ខ្លួនក្រោមលេសជួយពលរដ្ឋក្រីក្រ៕…អានផ្ទាល់

BH1   សាកលវិទ្យាល័យជាតិគ្រប់គ្រង នឹងអនុវត្តគម្រោង គ្មានប្លាស្ទិកទាំងស្រុង ចាប់ពីថ្ងៃទី ១ ខែ   មិថុនា តទៅ ៕ …អានផ្ទាល់…

V4      បើតាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,២០២,៨៧៧នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៨៩៦,៤៣២នាក់ ខណៈចាក់លើកទី២ បានចំនួន ៩២៨,៦៥៤នាក់៕…ចប់

V6      បើគិតត្រឹមយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៥៦៧,៤៩៣នាក់៕ ចប់

C1     ក្រសួងសុខាភិបាល កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានចេញប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៧៩នាក់ និងជាសះស្បីយ៨៧៣នាក់   ។ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឧសភា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៩,៤០៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២២,១៨៨នាក់ និងស្លាប់សរុបចំនួន២០៩នាក់ ៕…អានផ្ទាល់ ចប់

វគ្គទី២៖សុវត្ថិភាពសង្គម

V5      អាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បុរសម្នាក់កើតជំងឺកូវីដ គេចវេសពីការព្យាបាល៕…ឃ្លីប

ខេត្តបន្ទាយមានជ័យ

C9  អ្នកជម្ងឺកូវីដ១៩ ស្លាប់កើនដល់១១នាក់ នៅបន្ទាយមានជ័យ ភាគច្រើនជាមនុស្សមានវ័យ              ចំណាស់ៗ៕…អានផ្ទាល់(ដោយ៖ឃិន គន្ធា)

ខេត្តព្រះវិហារ

C7     ឃាត់ខ្លួនមនុស្ស១៧នាក់ ពាក់ព័ន្ធករណីទន្ទ្រានដីរដ្ឋជាង៦ពាន់ហិកតា នៅស្រុកគូលែន ខេត្តព្រះវិហារ ៕…អានផ្ទាល់ (Page)

C8     ឃាត់ខ្លួនពលរដ្ឋខ្មែរ២នាក់ ដែលលួចឆ្លងដែនពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់  ក្នុងភូមិសាស្ត្រចាក់ច្រែងព្រំដែនកម្ពុជា.ថៃ៕…អានផ្ទាល់ (ដោយ៖សួន លីណា)

ខេត្តបាត់ដំបង

C5     អាជ្ញាធរខេត្តបាត់ដំបង ឃាត់ខ្លួនមេខ្យល់ម្នាក់ និងតៃកុងរថយន្ត ២នាក់ ដែលនាំពលករ២៦នាក់ ឆ្លងដែនខុសច្បាប់ ៕…អានផ្ទាល់ (Page)

ខេត្តស្វាយរៀង

BH2   ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង អំពាវនាវ ដល់កម្មករ កម្មការិនី កុំទៅចម្លងជំងឺកូវីដ១៩ ទៅក្រុមគ្រួសារ ត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ៕ …អានផ្ទាល់…

ខេត្តកំពង់ឆ្នំាង

BH3  រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៦នាក់ថែមទៀត ៕       …អានផ្ទាល់…

ខេត្តសៀមរាប

C13    រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ថ្មី ចំនួន0៨នាក់បន្ថែមទៀត ភាគច្រើនជាអ្នកវិលត្រឡប់មកពីប្រទេសថៃ ខណៈអ្នកជាសះស្បើយមានចំនួន២នាក់៕…អានផ្ទាល់ (ដោយ៖សៀន សុផាត)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តបន្ទាយមានជ័យ

C6     ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានថ្លែងថា ក្រៅពីប្រឆាំងកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន ដឹកនាំកម្ពុជាបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនា ៕…អានផ្ទាល់ (Page)

ខេត្តសៀមរាប

BH5   អភិបាលស្រុកបន្ទាយស្រី លើកឡើងថា «ប្រឡាយបេតុងថ្មី នៅក្នុងឃុំត្បែង» កសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដើម្បីគាំទ្រចក្ខុវិស័យ នៃការប្រែក្លាយ ស្រុកបន្ទាយស្រីឱ្យទៅជា «ដែនដីកសិទេសចរណ៍» ដ៏សម្បូរបែបមួយ ៕ …អានផ្ទាល់…

ខេត្តកំពង់ឆ្នាំង

V2      ក្រុមការងារចុះជួយមូលដ្ឋានឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននាំយក គ្រឿងឧបភោគ-បរិភោគ មកផ្តល់ជូនរដ្ឋបាលឃុំលង្វែក ដើម្បីចែកបន្តជូនដល់ពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះចំនួន៣៩៤គ្រួសារ៕…អានផ្ទាល់

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តមណ្ឌលគិរី

C3     អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៨២គ្រួសាររស់នៅក្នុងភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ៕…អានផ្ទាល់ (Page)

ខេត្តព្រះវិហារ

C2     ប្រជាពលរដ្ឋមកពីឃុំចំនួន៤ ក្នុងស្រុកត្បែងមានជ័យ ២៥០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ របស់សម្តេចតេជោ តាមរយៈក្រុមការងារបក្សខេត្ត ៕…លោក ឈឿន ចាន់…ឃ្លីប…

ខេត្តរតនគិរី

BH4   ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តរតនគិរី ចុះពិនិត្យកន្លែងធ្វើចត្តាឡីស័ក និងកន្លែងព្យាបាល កូវីដ១៩ ៕ …អានផ្ទាល់…

ខេត្តសៀមរាប

C10    មន្រ្តីជាន់ខ្ពស់ នៃសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នាំយកអំណោយ ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ៕…អានផ្ទាល់ (ដោយ៖សៀន សុផាត)

ខេត្តកំពង់ធំ

BH6   ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅ ក្នុងផ្ទះថ្មី លើដីសម្បទានសង្គមកិច្ច ៕ …ឃ្លីប…

ខេត្តក្រចេះ

C12    ឯកឧត្តម វ៉ា ថន ជួបសំណេះ សំណាល និងប្រគល់ផ្ទះជូនស្រ្តីមេម៉ាយម្នាក់ នៅស្រុកចិត្របុរី៕…អានផ្ទាល់ (ដោយ៖ម៉េង គាង)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

——–សូមជូន បទយកការណ៍

R61    មុខរបរចិញ្ចឹមចៀមអាចថា​មិនមែនជារបរថ្មី តែវាជារបរកំពុងពេញនិយមនាពេលបច្ចុប្បន្ន ខណៈកាលពីប៉ុន្មានឆ្នាំមុន ប្រជាកសិករខ្មែរយើង​​និយមចិញ្ចឹមពពែច្រើនជាង។ ដោយសារការនិយមបរិភោគសាច់ចៀមនាពេលបច្ចុប្បន្នបាន​ធ្វើឱ្យទីផ្សារសាច់ចៀមឡើងថ្លៃ ដោយមួយក្បាលអាចលក់ចេញបានជាង២០០ដុល្លារ ​និងអាចផ្តល់ប្រាក់​ចំណូលដល់កសិករ​ខ្ទង់​ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ ទេព កោសល្យ៖…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៥រោច ខែជេស្ឋ  ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ឃ្លីប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner