រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ថ្មី ចំនួន0៨នាក់បន្ថែមទៀត ភាគច្រើនជាអ្នកវិលត្រឡប់មកពីប្រទេសថៃ ខណៈអ្នកជាសះស្បើយមានចំនួន២នាក់
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន0៨នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ រួមមាន ៖
១- ឈ្មោះ ហាប់ ប៊ុនតុង ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ជាអ្នកបើករថយន្ត ឈ្មួល ភ្នំពេញ-ប៉ោយប៉ែត ជាប់ពាក់ព័ន្ធនឹងឈ្មោះ ពិន ស៊ាន ដែលវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ។
២- ឈ្មោះ អ៊ុត អ៊ីម ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ជាពលករមកពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ។
៣- ឈ្មោះ សឿប ស៊ីនួន ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិប្រាសាទធំ ឃុំរោងគោ ស្រុកក្រឡាញ់ ជាពលករមកពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាស័យសម្ដេចឪ ។
៤- ឈ្មោះ យិន សុជាតិ ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាពលករមកពីប្រទេសថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាស័យសម្ដេចឪ ។
៥- ឈ្មោះ សន សុភ័ក្រ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាពលករមកពីប្រទេសថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាស័យសម្ដេចឪ ។
៦- ឈ្មោះ សល ហិន ភេទស្រី អាយុ២០ នៅភូមិសង្កែ ឃុំស្នូល ស្រុកក្រឡាញ់ ជាពលករមកពីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាស័យសម្ដេចឪ ។
៧- ឈ្មោះ វូ សេងថៃ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ជាពលករមកពីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាស័យសម្ដេចឪ ។
៨- ឈ្មោះ ចាន់ តារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ នៅឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។
ជាមួយគ្នានេះនេះ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន០២នាក់ដែរ ហើយត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១១៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦១នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន៥៤នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ដែលគាត់ទាំងពីរនាក់ ជាអ្នកជំងឺខូចតម្រោងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ ៕


