ឯកឧត្តម វ៉ា ថន ជួបសំណេះ សំណាល និងប្រគល់ផ្ទះជូន ស្រ្តីមេ ម៉ាយម្នាក់ នៅស្រុកចិត្របុរី

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ រួមនិងក្រុមការងារគណបក្ស បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយដល់ជនចាស់ជរា  និងប្រគល់ផ្ទះ១ខ្នង ជូនស្រី្តមេម៉ាយទុរគត អាយុ៦៣ ឆ្នាំនៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី កាលពីព្រឹកថ្ងៃទី30 ខែឧសភា ឆ្នាំ 2021 ។

ឯកឧត្តម វ៉ា ថន បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខដោ យក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋទទួលផ្ទះនាពេលនេះ និងប្រជាពលរដ្ឋទូទាំងក្នុងខេត្ត ចេះ ដែលជានិច្ចជាកាលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ តែងតែគិតគូយកចិត្តទុកដាក់ពីជីវភាពរស់ នៅរបស់ប្រជា ពលរដ្ឋនិងរួម សុខរួមទុក្ខជាមួយប្រជាពល រដ្ឋនៅគ្រប់កាលៈទេសៈ ។

ជាក់ស្តែងក្នុងសម័យជម្ងឺកូវីដ-១៩ ដែលរាលត្បាតជាសកលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ហើយគណបក្សបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខបង ប្អូនប្រជាពលរដ្ឋ ដោយបាន   ផ្តល់អំណោយជាស្បៀងអាហារ សម្ភារៈ និងថវិការមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាព និងទប់ស្កាត់ការពារពីការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩នេះ ។

 ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានចែកជូននូវថវិកា ដល់លោកយាយចាស់ជរាប្រមាណជា១០នាក់ ក្នុងម្នាក់ ទទួលបានថវិការចំនួន៥ម៉ឺនរៀលផងដែរ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner