មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ផ្សាយផ្ទាល់ម៉ោង ១២.៣០នាទី ដល់ ១៣.៣០នាទី
មាតិកាព័ត៌មានថ្ងៃត្រង់ សំរាប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១
១. កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៩០នាក់ អ្នកជាសះស្បើយចំនួន៤៤៨នាក់ ស្លាប់០៥នាក់
២. សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួនជាង ២លាន៥៦ម៉ឺននាក់ គិតត្រឹមថ្ងៃទី៣០ ខែឧសភា
៣. ទណ្ឌិត និងមន្ត្រីក្នុងពន្ធនាគារខេត្តកណ្ដាល ឆ្លងកូវីដ១៩ កើនឡើង ៣៦៩នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី៣១ ខែឧសភានេះ
៤. អាជ្ញាធរខេត្តសៀមរាប សម្រេចបិទផ្សារក្រឡាញ់ បណ្តោះអាសន្ន ក្រោយរកឃើញអ្នកកើតជំងឺកូវីដ
៥. រដ្ឋបាលខេត្តកំពង់ចាម បិទអាជីវកម្ម និងផលិកម្ម ក្នុងរោងចក្រវ៉ាឡុង នៅស្រុកជើងព្រៃ ក្រោយមានកម្មករឆ្លងជំងឺកូវីដ១៩
៦. បិទកាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត
៧. រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ ក្នុងខែឧសភាកម្ពុជាទទួលបានភ្ញៀវទេសចរជាង ១៩ម៉ឺននាក់
៨. គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន៩៨,០៤%ហើយ គិតរហូតមកទល់ពេលនេះ
៩. កសិករ អាចរកចំណូលប្រមាណពី១ ទៅ២ម៉ឺនដុល្លារ ពីចំការទុរេន ១ហិកតា
១០. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងថ្មីចំនួន២ទៀត បើកដំណើរការក្នុងទុនសរុបជាង ៥លានដុល្លារអាមេរិក
១១. យានយន្ត ៣៤៨គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ
វគ្គទី២ ទស្សនសារព័ត៌មាន និងព័ត៌មានកីឡា
១. ក្រុមជម្រើសជាតិកម្ពុជាចាប់ផ្តើមហ្វឹកហាត់ត្រៀមប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែនមុនគេ
២. Kai Havertz បំផ្លាញក្តីស្រម៉ៃ Man City ចង់គ្រងពាន Champions League ជាលើកដំបូង
៣. Brentford ឡើងមកក្របខណ្ឌ Premiere League ក្រោយខកខាន ៧៤ ឆ្នាំ
វគ្គទី៣ បទយកការណ៍ ៖ វត្តភ្នំ ជាទីកន្លែងសក្ការៈបូជាដ៏សក្តិសិទ្ធ
វគ្គទី៤ ព័ត៌មានអន្តរជាតិ
១. មនុស្សឆ្លងកូវីដ១៩ និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺនេះ នៅតំបន់អាស៊ានធ្លាក់ចុះហើយ
២. មេដឹកនាំកូរ៉េខាងជើងបញ្ជាឱ្យសម្លាប់សត្វឆ្មា និងព្រាបទាំងអស់ ទប់ស្លាត់ជំងឺរាតត្បាត
៣-ក្រុមអ្នកស្រាវជ្រាវអាមេរិករកឃើញថ្នាំមួយប្រភេទ ដែលអាចជួយព្យាបាលអ្នកជំងឺCovid-19 និងវីរុសបំប្លែងខ្លួនថ្មីផ្សេងៗ
៤-ម៉ាឡេស៊ីនឹងអនុវត្តវិធានការបិទខ្ទប់ទាំងស្រង់នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែដដែល
៥-ទីក្រុងហូជីមិញ របស់ប្រទេសវៀតណាមនឹងអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព និងបិទខ្ទប់តំបន់ខ្លះរយៈពេល១៤ថ្ងៃ
៦-កូរ៉េខាងជើងចោទសហរដ្ឋអាមេរិកថា កំពុងបង្កអរិភាពចំពោះប្រទេសខ្លួន តាមរយៈការអនុញ្ញាតអោយកូរ៉េខាងត្បូងផលិតមីស៊ីលបាញ់ខ្លាំងក្លាជាងមុន