រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យកម្មករ កម្មការិនីដែលធ្វើការនៅក្នុងរោងចក្រផលិតគ្រឿងបង្គំកង់ បង្អួច និងវាំងនន សាន់ មេថល និងផ្លាស្ទីក ប្រដាក់ ត្រូវតាមដានសុខភាពរបស់ខ្លួន

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៣១ឧសភា បានជូនដំណឹងថា កន្លងមកមានកម្មករ-កម្មការិនីរោងចក្រមួយចំនួនតូចនៃ រោងចក្រផលិតគ្រឿងបង្គំកង់ បង្អួច និងវាំងនន សាន់ មេថល និងផ្លាស្ទីក ប្រដាក់ ឯ.ក តំបន់សេដ្ឋកិច្ចពិសេស តាយ សេង១ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត មានវិជ្ជមានកូវីដ-១៩។ រដ្ឋបាលខេត្តបានអំពានាវឲ្យកម្មករ កម្មការិនី ត្រូវតាមដានសុខភាពរបស់ខ្លួន ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។

រដ្ឋបាលខេត្តបានបន្តថា ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវឲ្យដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner