Kevin de Bruyne បានរងរបួស នៅវគ្គផ្តាច់ព្រ័ត្រ Champions League

បើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះបានអោយដឹងថា ខ្សែបម្រើប្រយុទ្ធ Kevin de Bruyne របស់ក្រុមមេឃខៀវ Manchester City បានរងរបួសបាក់ច្រមុះ និងភ្នែក នៅវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹងក្រុមតោខៀវ Chelsea កាលពីចុងសប្តាហ៍ ។


កីឡាករវ័យ២៩ឆ្នាំរូបនេះ ត្រូវបានប្តូរចេញនៅនាទី ៦០ ជំនួសដោយ Gabriel Jesus បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Antonio Rudiger ។ បន្ទាប់ពីប្រកួតចប់ Kevin de Bruyne បានសរសេរ នៅលើបណ្តាញសង្គមថា “ខ្ញុំមានអារម្មណ៍ថាមិនអីទេ ឥឡូវនេះនៅតែខកចិត្ត ប៉ុន្តែយើងនឹងត្រលប់មកវិញ” ។

សូមបញ្ជាក់ថា Kevin De Bruyne មានភារៈកិច្ចមួយទៀតកឺជួយក្រុមជម្រើសជាតិ Belgium នៅព្រឹត្តការណ៍ Euro ២០២០ ដោយប្រកួតដំបូង ប៉ះ រុស្ស៊ី នៅថ្ងៃទី១២ ខែមិថុនា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner