អតីតអ្នកប្រដាល់គុនខ្មែរ បឺត សំខាន់ រៀបរាប់ប្រវត្តិឈឺចាប់ ដែលមិនអាចបំភ្លេចបាន កាលជាកីឡាករ

អតីតអ្នកប្រដាល់គុនខ្មែរជើងខ្លាំង បឺត សំខាន់ បានរៀបរាប់ពីជីវិតកាលជាកីឡាករ ដែលធ្វើអោយឈឺចាប់ មិនអាចបំភ្លេចបានមកដល់បច្ចុប្បន្ននេះ មាន២រឿងធំៗ ក្នុងអាជីពប្រដាល់គុនខ្មែរដែលធ្លាប់ឆ្លងកាត់ ។


អតីតជើងខ្លាំងរូបនេះ បច្ចុប្បន្នជាគ្រូបង្វឹក និងអាជ្ញាកណ្តាល បានរៀបរាប់ថា រឿង២ធំៗនោះ គឺទី១ បាត់បង់ឱកាសដណ្តើមខ្សែក្រវ៉ាត់ ដោយសារបញ្ហារបួសមិនអាចប្រកួតបាន ធ្វើអោយចៅក្រមសម្រេចអោយចាញ់កីឡាករ ឡោ សំណាង ស្វ័យប្រវត្តិ ទី២ប្រកួតមិនដែលឈ្នះ កីឡាករ ពេជ្រ ប៊ុនធឿន ៤ទៅ៥ដង ។ អតីតជើងខ្លាំងរូបនេះ អះអាងថា ការរងបរាជ័យខាងលើនេះ ធ្វើអោយមានការឈឺចាប់បំផុត ក្នុងអាជីពជាអ្នកប្រដាល់មិនអាចបំភ្លេច ទោះបីឥឡូវចូលនិវត្តន៍ពីប្រដាល់ហើយក្តី ។


គួររំលឹកថា អតីតកីឡាករគុនខ្មែរជើងខ្លាំង បឺត សំខាន់ គឺជាកីឡាករទម្ងន់ស្រាលមួយរូប ដែលបានអង្រួនសង្វៀនគុនខ្មែរកក្រើកខ្លាំង ក្នុងអំឡុងឆ្នាំ២០០៤ និង២០០៥ ធ្លាប់ផ្តួលជើងខ្លាំងជាច្រើន ប៉ុន្តែមានតែពេជ្រ ប៊ុនធឿន ម្នាក់គត់ដែល បឺត សំខាន់ មិនអាចយកឈ្នះបានរហូតដល់បញ្ចប់អាជីពជាកីឡាករគុនខ្មែរ ហើយបឺត សំខាន់ គឺជាបងប្រុសបង្កើតរបស់ បឺត ខាំ និងបឺត សង្ឃឹម ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner