កូវីដ១៩៖ ថៃមានមនុស្សស្លាប់ដោយសារជំងឺនេះ ជាង១ពាន់នាក់ហើយ
បន្ទាប់ពីការប្រកាសស្លាប់មនុស្សដោយសារជំងឺកូវីដ១៩ ចំនួន១៩នាក់ទៀត នាព្រឹកថ្ងៃទី៣១ ឧសភានេះ ធ្វើឲ្យចំនួនមនុស្សស្លាប់ព្រោះជំងឺនេះ ក្នុងប្រទេសថៃបានកើនដល់១០៣១នាក់ហើយ។
ជាការកត់សម្គាល់ ចាប់តាំងពីផ្ទុះរលកទី៣មក ថៃមានមនុស្សស្លាប់ព្រោះកូវីដ១៩ ចន្លោះពីជាង២០ ទៅ៣០នាក់ ជាប្រចាំថ្ងៃ។ ចំណុចចាប់អារម្មណ៍ខ្លាំងមួយទៀត ករណីឆ្លងក្នុងពន្ធនាគារបន្តកើនឡើងខ្លាំង ក្នុងនោះ ២៤ម៉ោងចុងក្រោយនេះ មានឆ្លង៣៥៣២ករណី ក្នុងចំណោមឆ្លងថ្មី ៥៤៨៤នាក់ ដែលប្រកាសព្រឹកមិញនេះ។ បាងកកនៅតែជាតំបន់ឆ្លងច្រើនជាងគេ បន្ទាប់មកគឺ ប៉ិចឆាប៊ូរី សាមុតសាខន សារ៉ាប៊ូរី និង ផាធំ ថានី។
ជាមួយនឹងការស្លាប់កើនដល់ជាង១ពាន់នាក់ ថៃមានអ្នកកើតកូវីដ១៩ សរុបកើនដល់ជិត១៦ម៉ឺននាក់ហើយ៕ ដកស្រង់ពីបាងកកប៉ុស្តិ៍