រថយន្តសាំយ៉ុងមួយគ្រឿង ឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅសល់តែគ្រោងឆ្អឹង
ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះរថយន្តសាំយ៉ុងមួយគ្រឿងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅខាងលិចសួនវឌ្ឍនៈ តាមបណ្តោយមហាវិថីចោមចៅ(វេងស្រេង) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2S -4818 ធ្វេីដំណេីរតាមបណ្តោយមហាវិថីចោមចៅ ក្នុងទិសដៅពីលិចទៅកេីត ខណះមកដល់ចំណុចកេីតហេតុក៏បានឈប់ដាក់អីវ៉ាន់ មួយសន្ទុះក្រោយមកស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋយកបំពុងពន្លត់អគ្គិភ័យជាច្រេីនបំពង់មកពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ បាញ់ពន្លត់អស់១ឡាន ក៏រលត់ទៅវិញ ដោយឡែករថយន្តត្រូវបានអគ្គិភ័យលេបត្របាក់សល់តែគ្រឿងឆ្អឹង តែក្នុងហេតុការណ៍នេះមិនមានមនុស្សរងរបួសឡេីយ ។
ក្រោយកេីតហេតុ ដោយសារតែរថយន្តខាងលេីមិនមានប៉ះពាល់ដល់អ្នកផ្សេង និងសម្បត្តិរដ្ឋ ទេីបសមត្ថកិច្ចប្រគល់ជូនទៅម្ចាស់តែម្ដង ៕ដោយ៖ ជីម ភារ៉ា






