អប្សរាព្រឹកនេះ ០១ មិថុនា ២០២១

មាតិការព្រឹក ០១-មិថុនា-២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

V1      សម្តេចតេជោ ហ៊ុន សែន ផ្តល់ទស្សនទាន៦ចំណុច ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុលើពិភពលោក ៕…អានផ្ទាល់

V2      កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ចេញសេចក្តីថ្លែងការណ៍រួម១៤ចំណុច ៕…អានផ្ទាល់

BH3   ឯកឧត្តម ខៀវ កញ្ញារិទ្ធ ថ្លែងថា ចិនគឺជាគំរូមួយ នៃទំនាក់ទំនង ស្មើរភាព និងស្មើរសិទ្ឋ រវាងកម្ពុជានិងចិន ៕ …ឃ្លីប…

L3      ឯកឧត្តម សុខ ឥសាន ថា បាត់៧០ម៉ឺនដុល្លារ ពីបង្កើតទូរទស្សន៍ព្រះអាទិត្យ មិនដឹងទៅណា តែបែរមករកលុយ ពីការលក់នាឡិកា សម រង្ស៊ី ទៀត ៕ …ឃ្លីប…

SB2   ប្រជាពលរដ្ឋនៅភ្នំពេញចំនួនជាង២លាននាក់ហើយ ទទួលបានការវ៉ាក់សាំងការពារកូវីដ-១៩ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល៕…អានផ្ទាល់

V4      របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ១,២៣៣,៧៨៤នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩២៧,៣៣៩នាក់ ខណៈចាក់លើកទី២ បានចំនួន ៩៥០,៤០៨នាក់។…ចប់

V3      បើគិតត្រឹមយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៦២៥,៣៣៨នាក់៕…ចប់

V6      រដ្ឋបាលខេត្តព្រះសីហនុ បើកឱ្យដំណើរការអាជីវកម្មឡើងវិញ នូវសណ្ឋាគារយៀកឡាយ និងធនាគាររួយលី។  រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែឧសភានេះ បានចេញសេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងបើកឱ្យដំណើរការអាជីវកម្មឡើងវិញនូវទីតាំងចំនួន០២កន្លែង ស្ថិតនៅវិថី២ធ្នូ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សេចក្តីសម្រេចនេះ ទីតាំងទាំងពីររួមមាន៖ សណ្ឋាគារយៀកឡាយ និងធនាគាររួយលី៕…ចប់

D7     សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ជំនួយថវិកាចំនួន ៣៣៥០លានរៀលទៀត ដល់បណ្តាខេត្តនានា ដើម្បីទំនុកបម្រុងដល់ការធ្វើចត្តាឡីស័ក រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នេះបើតាមការបញ្ជាក់ពីលោកជំទាវយក់ សម្បត្តិដ្ឋលេខាធិការក្រសួងសុខាភិបាល ៕…អានផ្ទាល់ ចប់

D11    ការចាក់វ៉ាក់សាំងកូវីដ១៩ នៅអតីតតំបន់ក្រហម សម្រេចបានជាង៩០ម៉ឺននាក់, ការចាក់ដូសទី១ គ្រោងបញ្ចប់ក្នុងសប្តាហ៍នេះ ៕…អានផ្ទាល់(ដោយ៖page)

D5     បារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជាពី ១០០ ទៅ ១២០ លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ ៕…អានផ្ទាល់(ដោយ៖page)

វគ្គទី២៖សុវត្ថិភាពសង្គម

L2      ផ្លូវជាតិលេខ៣ សាងសង់បានជាង៩៨% ឡើងរលោងស្រិល លែងហុយដីទៀតហើយ ជិះមួយវឹងដល់ខេត្តកំពត ប៉ុន្តែកុំចេះតែស៊ុតយកៗ ព្រោះមានបំពាក់កាមេរ៉ា ចាប់ល្បឿនចំនួន១៤គ្រឿង ៕ …ឃ្លីប…

SB1   ទោះបីជាប់ដៃទប់ស្កាត់កូវីដក៏ដោយតែការងារជួសជុលផ្លូវ ខូចខាតដោយទឹកភ្លៀង នៅតែធ្វើបន្តរហូត​៕…អានផ្ទាល់

BH4   មន្ទីរពេទ្យ ហ្លួងម៉ែ ទទួលបានអំណោយ សប្បុរសធម៌មួយចំនួន ពីក្រុមហ៊ុន ទឹកពិសារបរិសុទ្ធ អេរ៉ូទិច ៕ …ឃ្លីប…

ខេត្តស្វាយរៀង

BH1   រោងចក្រចំនួន៧ នៅខេត្តស្វាយរៀង បានផ្ទុះការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ខណៈដែលអ្នកឆ្លង ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភះ កើនដល់ជិត ៩០០នាក់ ៕ …អានផ្ទាល់…

ខេត្តព្រៃវែង

KA2   ច្រកទ្វារព្រំដែនអន្ដរជាតិ មឺន ជ័យ ខេត្តព្រៃវែង កម្ពុជា និងច្រកទ្វារខេត្តតៃនិញ វៀតណាម បានប្រកាសដាក់អោយដំណើរ ការជាបណ្ដោះអាសន្ន ត្រឹមកម្រិតថ្នាក់ខេត្ត ៕ …ឃ្លីប…

ខេត្តប៉ៃលិន

BH2   រដ្ឋបាលខេត្តប៉ៃលិន បានត្រៀមបន្ថែមទៀត សម្រាប់មណ្ឌលចត្តាឡីស័ក និងទីបច្ឆា សម្រាប់បូជាសព អ្នកដែលស្លាប់ ដោយសារជម្ងឺកូវីដ-១៩ ៕ …អានផ្ទាល់…

ខេត្តកំពង់ចាម

BH6   អភិបាលខេត្តកំពង់ចាម ថ្លែងថា «ដើម្បី ទប់ស្កាត់ការឆ្លងជម្ងឺកូវីដ ១៩ មុនគេ គឺផ្ដើមចេញពីបុគ្គលម្នាក់ៗ ត្រូវចេះការពារខ្លួន កុំឲ្យមានជម្ងឺនេះ» ៕ …ឃ្លីប…

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តតាកែវ

B1      ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ៕ …ឃ្លីប…

ខេត្តកំពត

V5      ប្រជាពលរដ្ឋ រងគ្រោះ និងរងផល ប៉ះពាល់ ដោយសារជម្ងឺ កូវីដ ១៩ ចំនួន ១២២ គ្រួសារ ក្នុង ស្រុកបន្ទាយមាស ទទួលបានអំណោយ មនុស្សធរ អំពី សាខា កាកបាទក្រហម កម្ពុជា ខេត្ត កំពត៕…អានផ្ទាល់

ខេត្តមណ្ឌលគិរី

D3     អភិបាលរងខេត្តមណ្ឌលគិរី ណែនាំដល់មន្រ្តី ដែលទើបទទួលមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អប្រសើរ ៕…អានផ្ទាល់(ដោយ៖ពលៈ)

ខេត្តព្រះវិហារ

D1  កងទ័ពឈរជើងនៅសមរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ សូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថមសម្ភារៈប្រើប្រាស់ដល់គ្រប់កងពល៕…អានផ្ទាល់(ដោយ៖លីណា)

D2  មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នំាយកទេយ្យវត្ថុជាគ្រឿងឧបភោគ បរិភោគ ប្រគេនដល់ព្រះគ្រូចៅអធិការវត្តកែវសិក្ខាគិរីស្វារៈ ៕…អានផ្ទាល់(ដោយ៖លីណា)

ខេត្តកំពង់ឆ្នាំង

D10  រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលសម្ភារ:ពីសមាគមវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរាលដាល ជំងឺកូ   វី ដ-១៩ ៕…អានផ្ទាល់(ដោយ៖គឹម ស៊ាន)

ខេត្តបាត់ដំបង

D9  រដ្ឋាករទឹកខេត្តបាត់ដំបង ជូនដំណឹង” ស្តីពីភាពរអាក់រអួល ក្នុងការផ្តល់នូវសេវាផ្គត់ផ្គង់ទឹកស្អាត របស់អង្គភាពរដ្ឋាករទឹករបស់ខ្លួន៕…អានផ្ទាល់(ដោយ៖ អ៊ុក សំអាន)

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

D6  អំណោយប្រចាំខែ របស់ឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ នៅខណ្ឌដង្កោ ៕…អានផ្ទាល់(ដោយ៖page)

ខេត្តកំពង់ធំ

BH7   ឧត្តមសេនីយ៍ទោ សោម ស៊ុន នំាយកថវិកា បេឡាមរណៈសង្គ្រោះ និងស្បៀងអាហារ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីបុណ្យសព អតីតយុទ្ធជនពិការ មួយគ្រួសារ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៕ …ឃ្លីប…

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

V7      សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ ក្នុងឱកាសខួបលើកទី ៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបទី ២០ ទិវា ពិភពលោកប្រឆាំងកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ ២០២១ ។…ឃ្លីប…

——–សូមជូន បទយកការណ៍

R64    សិប្បកម្មផលិតកាបូបនិងសម្ភារៈគ្រឿងអលង្ការ​ចេញពីសូត្រ និងកន្ទេលកញ្ចូតមួយកន្លែង ស្ថិតនៅក្នុងទឹកដីតាខ្មៅ ខេត្តកណ្តាល មិនត្រឹមតែអាចរកប្រាក់ចំណូលទ្រទ្រង់ទៅដល់ដំណើរការសិប្បកម្មប៉ុណ្ណោះទេ តែថែមទាំង​អាចជួយ​គាំទ្រទៅដល់ជីវភាពបុគ្គលិកជាស្រ្តីមានពិការភាពថែមទៀត ។ ម្ចាស់សិប្បកម្មនេះ អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជួយគាំទ្រ ជួយទិញប្រើប្រាស់នូវផលិតផលដែលផលិតចេញពីសិប្បកម្ម​ដើម្បីអាចឱ្យស្រ្តីពិការ និងអ្នកក្រខ្សត់ អាចបន្តមាន​ប្រាក់​ចំណូល​ពីការងារដែលពួកគេទទួលបានពីសិប្បកម្មមេត្រី ។ ទេព កោសល្យ ៖…ឃ្លីប

——–សូមជូន ហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃអង្គាររ៍ ៦រោច ខែជេស្ឋ  ឆ្នាំឆ្លូវ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ឃ្លីប

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner