ថវិកាជាង៨លានដុល្លារទទួលបានពីសប្បុរសជនសម្រាប់ប្រយុទ្ធនឹងវីរុសកូវីដ១៩
កម្ពុជាទទួលបានថវិការជាង ៨ លានដុល្លារពីសប្បុរសជនក្នុងសកម្មភាពប្រឆាំងជម្ងឺកូវីដ ១៩។ សម្តេចតេជោនៅថ្ងៃ ២៥ មីនា បានថ្លែងនូវការអរព្រះគុណថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែដែល បានព្រះរាជទានអំណោយជាថវិកាក្នុងសកម្មភាពប្រឆាំងជម្ងឺកូវីដ១៩ និងអរគុណបណ្តាសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ដែលចូលរួមបរិចាគថវិកា ដែលរហូតមកដល់ពេលនេះ ទទួលបាន ថវិកា ប្រមាណជាង ៨ លានដុល្លារនោះហើយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវ ព្រះរាជទ្រព្យផ្ទាល់ចំនួន ៣០ម៉ឺនដុល្លារ ក្នុងនោះព្រះករុណា ព្រះមហាក្សត្រចំនួន១០ម៉ឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ចំនួន២០ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាល នៃជំងឺ COVID-19 ។ បន្ទាប់មក សប្បុរសជនបានចូលជាថវិការជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១ ៩នោះ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅតែទទួលថវិកាសប្បុរសជននានារហូតដល់ការរីករាលដាលជំងឺកូវីដ១៩ត្រូវបានបិទបញ្ចប់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលធ្វើសកម្មភាពប្រយុទ្ធជំងឺកូវីដ១៩ ត្រូវបានបិទបញ្ចប់ថវិកាសប្បុរសជនបើនៅសល់ នឹងបង្វែរទៅមូលនិធិគន្ធបុប្ផា ឬចំណាយលើសេចក្តីត្រូវការចាំបាច់របស់សុខាភិបាល។