សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាកំពុងពិចារណាដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងគ្រាមានអាសន្ន

អត្ថបទដោយ៖
Kien Sereyvuth

   សម្ដេចតេជោ ហ៊ុន សែន ពិចារណាដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងគ្រាមានអាសន្នបើសិនជំងឺកូវីដកាន់តែរីករាលដាល។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងរបស់សម្ដេចតេជោហ៊ុនសែន បានធ្វើឡើងនៅក្នុងឱកាស ដែលសម្ដេចជួបសំណេះសំណាលជាមួយពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រមាណ៤០០នាក់ នៅព្រឹកថ្ងៃទី២៥មីនាឆ្នាំ២០២០
សម្តេចតេជោ ហ៊ុន សែន ក៍បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នោះ មានប្រទេសដទៃបានធ្វើរួចមកហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌាជាដើម។ សូមជម្រាបថា គិតរហូតមកដល់ព្រឹកថ្ងៃទី២៥មីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ចំនួន៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ រួមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner