ដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង ចុះពិនិត្យតាមដាននិងវាយតម្លៃការអនុវត្តគោលការណ៍ប្រឡងប្រណាំងនៅវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស

ដីឥដ្ឋ ៖ នៅរសៀល ថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោកឧត្តមសេនីយ៍ត្រី ប៊ុន ភក្ដី ប្រធានដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង បានដឹកនាំក្រុមការងារចុះពិនិត្យតាមដាននិងវាយតម្លៃការអនុវត្តគោលការណ៍ប្រឡងប្រណាំងលើការងារគ្រប់គ្រង ការលើកកម្ពស់គុណភាពអប់រំ និងការថែរក្សាបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំវិទ្យាស្ថានដោយផ្ទាល់ និងមន្ត្រីនៃការិយាល័យពាក់ព័ន្ធដោយប្រយោលតាមប្រព័ន្ធអនឡាញ(កម្មវិធី Zoom Meeting) នៅវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ បឿ លំអង នាយកវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមការងារពិនិត្យតាមដាន ព្រមទាំងបានណែនាំដល់នាយការិយាល័យទាំងអស់ ឱ្យចូលរួមសហការផ្ដល់ព័ត៌មាន តាមតម្រូវការសូចនាករ នៃលក្ខណៈវិនិច្ឆយដែលបានកំណត់។

ជាកិច្ចបន្ត លោកឧត្តមសេនីយ៍ត្រី ប៊ុន ភក្ដី ប្រធានដេប៉ាតឺម៉ង់ បានលើកឡើងអំពីគោលបំណង និងអត្ថប្រយោជន៍នៃការបង្កើតគោលការណ៍ប្រឡងប្រណាំងនេះ និងបានប្រមូលព័ត៌មានតាមតម្រូវការសូចនាករនៃលក្ខណៈវិនិច្ឆយ ដោយប្រើវិធីសាស្ត្រពិនិត្យឯកសារ សម្ភាសន៍ អង្កេត ព្រមទាំងចុះពិនិត្យផ្ទាល់ដល់ការិយាល័យនីមួយៗ បន្ទប់រៀន និងតំបន់ក្រោមការទទួលខុសត្រូវរបស់វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស។

លទ្ធផលនៃការពិនិត្យតាមដាននិងវាយតម្លៃនេះ នឹងត្រូវបានរាយការណ៍ជូន ឯកឧត្តម ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង ដើម្បីកែលម្អចំណុចខ្វះខាត ផ្ដល់អនុសាសន៍ និងលើកទឹកចិត្ត ជាបណ្ណសរសើរឬលិខិតសរសើរប្រចាំឆ្នាំ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner