ហ្វីលីពីនអូសបន្លាយវិធានការណ៍បិទខ្ទប់ដើម្បីទប់ស្កាត់ Covid-19 ក្នុងរដ្ឋធានី និងហាមឃាត់ការធ្វើដំណើរមកពីបណ្តាប្រទេសមួយចំនួន
អត្ថបទដោយ៖
ឈឹម ទីណា
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃចន្ទនេះបានសម្រេចពន្យារពេលអនុវត្តវិធានការណ៍បិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស Covid-19 នៅក្នុងរដ្ឋធានីម៉ានីល និងបណ្តាខេត្តក្បែរៗនេះរហូតដល់ពាក់កណ្តាលខែមិថុនាខាងមុខនេះ ។
ជាមួយគ្នានេះ លោក ឌូទើតេ ថែមទាំងអូសបន្លាយពេលហាមឃាត់ការធ្វើដំណើរអន្តរជាតិមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា បង់ក្លាដេស នេប៉ាល់ អូម៉ង់ និងអេមីរ៉ាត់អារ៉ាប់រួមរហូតដល់ថ្ងៃទី១៥ ខែមិថុនាខាងមុខ ស្ថិតក្នុងគោលបំណងទប់ស្កាត់ការនាំចូលវីរុសបំប្លែងខ្លួនថ្មី ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា ដែលកំពុងរីកសាយភាយយ៉ាងខ្លាំងក្លានៅក្នុងប្រទេស និងតំបន់ទាំងនោះ ។
សូមបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេសឈរនៅលំដាប់ទី២ ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ Covid-19 ខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ៕ ប្រភព៖ CNA


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។