Aguero សម្រេចចុះកិច្ចសន្យាលេងរយៈពេល ២ឆ្នាំជាមួយ Barcelona

អត្ថបទដោយ៖
សារ៉ាន ទីងី

បើតាម BBC Sport បានចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន វ័យ ៣២ឆ្នាំ Aguero បានដំណើរទៅដល់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដើម្បីពិនិត្យសុខភាព និងចុះកិច្ចសន្យា ២ឆ្នាំលេងនៅទីនោះ ដោយនឹងផុតកំណត់រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
Aguero បាននិយាយក្រោយចុះកិច្ចសន្យាថា «យើងទាំងអស់គ្នាដឹងស្រាប់ហើយ ថា Barcelona ជាក្លិបកំពូលក្នុងលោក។ វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយក្នុងការមកទីនេះ ដើម្បីបង្កើនអាជីពបាល់ទាត់របស់ខ្ញុំ ដោយសង្ឃឹមថានឹងជួយក្លិបនេះបាន ក្នុងការឈ្នះអ្វីៗគ្រប់យ៉ាងមកវិញ»។

គួររំលឹកផងថា Sergio Aguero បានចំណាយពេល ១០ឆ្នាំលេងឲ្យក្លិបអង់គ្លេស មេឃខៀវ Manchester City ដោយរកបាន ២៦០គ្រាប់ច្រើនជាងគេ ពីការចូលលេងបាន ៣៩០ប្រកួតដោយឈ្នះបានពានសរុបចំនួន ១៥ពានផងដែរគិតចាប់តាំងពីបានផ្ទេរពីក្លិបអេស្ប៉ាញ Atletico Madrid នាឆ្នាំ២០១១ មក៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner