ជនជាតិវៀតណាម ៨៨នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាក្រោយការរកឃើញឆ្លងដែនចូលធ្វើការ និងស្នាក់នៅដោយខុសច្បាប់
អត្ថបទដោយ៖
ធី ដា
យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី១មិថុនាឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង បានធ្វើការទទួល ជនជាតិវៀតណាម៨៨នាក់ពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃសអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ បន្ទាប់មកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតបានប្រគល់ជនជាតិវៀតណាមទាំង៨៨នាក់នោះ ទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិ ម៉ុកបាយ ប្រទេសវៀតណាម។ ជនជាតិវៀតណាមទាំងនោះ ត្រូវបានបណ្ដេញចេញ ពីបទឆ្លងដែនចូលធ្វើការ និងស្នាក់នៅខុសច្បាប់នៅកម្ពុជា។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



