ក្រុមនៅអង់គ្លេសមួយ ត្រៀមផ្តល់កុងត្រា ២ឆ្នាំអោយ Sergio Ramos
អត្ថបទដោយ៖
ចាន់ វិចិត្រ

ខ្សែការពារ Sergio Ramos របស់ក្លិប Real Madrid ត្រូវបានក្រុម Man City គ្រោងនឹងផ្តល់កិច្ចសន្យារយៈពេល២ឆ្នាំ នេះបើយោងតាមទូរទស្សន៍ ESPN ។
ជើងឯកក្របខ័ណ្ឌ Premier League ក្លិបមេឃខៀវ សង្ឃឹមថា នឹងទទួលបានអតីតកីឡាករជម្រើសជាតិអេស្ប៉ាញវ័យ ៣៥ ឆ្នាំរូបនេះ ប្រសិនបើគាត់មិនបន្តកុងត្រាថ្មី នៅទឹកដី Santiago Bernabeu ទេនោះ ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Ramos នៅ Real Madrid នឹងត្រូវផុតកំណត់ នៅចុងខែមិថុនានេះ ។

ខ្សែការពារដ៏មានបទពិសោធន៍រូបនេះ បានសម្រេចមិនបន្តកុងត្រារយៈពេលមួយឆ្នាំទៀត ជាមួយក្រុមអធិរាជសរ នៅ La Liga ពីព្រោះ Ramos ចង់បានកុងត្រារយៈពេលវែង ។

គួរបញ្ជាក់ថា ក្រៅពីក្លឹបមេឃខៀវចង់បាន Sergio Ramos ក៏មានក្លិបធំៗមួយចំនួនដូចជា PSG និង Manchester United ចាប់អារម្មណ៍តារាឆ្នើមរូបនេះផងដែរ ៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។