រសៀលថ្ងៃនេះ សម្តេចតេជោ នឹងអនុញ្ញាតឱ្យអនុរដ្ឋមន្រ្តី ការបរទេសអាមេរិក ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ឯកឧត្តម កុយ គួង បានប្រាប់ អ្នកសារព័ត៌មានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអនុញាតឱ្យអនុរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy Ruth Sherman ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នេះ ។

លោកជំទាវ Wendy Ruth Sherman ត្រូវបានក្រសួងការបរទេសអាមេរិក ប្រកាសថា នឹងធ្វើ ដំណើរទស្សនកិច្ច១១ថ្ងៃ មកកាន់ប្រទេសមួយចំនួន ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ដោយទស្សនកិច្ចដំបូងទៅកាន់ប្រទេសប្រទេសបែលហ្ស៉ិក ហើយបន្តទៅតួកគី ឥណ្ឌូនេស៊ី កម្ពុជា និងប្រទេសថៃផងដែរ ។

បើតាមឯកឧត្តម កុយ គួង បានបញ្ជាក់ថា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា អនុរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង ជួបឯកត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី។
ដំណើរទស្សនកិច្ចរបស់មន្រ្តីការទូតជាន់ខ្ពស់អាមេរិកនៅកម្ពុជា បានធ្វើឡើងក្រោយ សហរដ្ឋ អាមេរិក ប្រកាសផ្តល់ជំនួយ ១១លានដុល្លារដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

បើតាមក្រសួងការបរទេសអាមេរិក បានបន្តថា អំឡុងពេលទស្សនកិច្ចនៅ តំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ាន លោកជំទាវ Wendy Ruth Sherman នឹងបង្ហាញពីប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះ ភាពចាំបាច់នៅអាស៊ាន និងដំណោះស្រាយបញ្ហាកម្រិតទ្វេភាគី និងតំបន់ផងដែរ ។ អាមេរិក ក៏នឹងជំរុញរបបយោធាមីយ៉ាន់ម៉ា ឲ្យបញ្ឈប់អំពើហិង្សា ដោះលែងអ្នកជាប់ឃុំ ដែលខ្លួនថា ជាអំពើអយុត្តិធម៌ និងស្តារប្រទេសមីយ៉ាន់ម៉ា ឲ្យទៅរកផ្លូវប្រជាធិបតេយ្យវិញផងដែរ ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner